គំរូរថយន្ត Maserati Grecale ឆ្នាំ២០២២ ដែលជារថយន្ត SUV ខ្នាតមធ្យមដែលគ្រោងនឹងបង្ហាញខ្លួននាពេលខាងមុខ បានជួបនូវឧបទ្ទវហេតុ នៅកំឡុងពេលធ្វើតេស្តនៅលើផ្លូវនៅក្នុងប្រទេសអ៊ីតាលី ក្រោយពេលប៉ុន្មានថ្លៃប៉ុណ្ណោះបន្ទាប់ពីក្រុមហ៊ុនបានប្រកាសពន្យាពេល។
ជាមួយហេតុការណ៍ជួបគ្រោះថ្នាក់នេះត្រូវបានបង្ហាញចេញដោយគេហទំព័រ La Repubblica និងអ្នកថតរូបដែលមានគណនី Instagram ឈ្មោះ Wilcoblok ។ ចំពោះឧបទ្ទវហេតុនេះបានកើតឡើងនៅរង្វង់មូលមួយនៅឯ Piazza Polonia ភាគខាងជើងទីក្រុង Turin និងពុំបណ្តាលអោយមាននរណាម្នាក់រងរបួសធ្ងន់ធ្ងរនោះឡើយ។
ជាបញ្ជាក់ផងដែរ ដោយសារតែវិបត្តិឈីបសកល បានបង្ខំអោយក្រុមហ៊ុន Maserati បានធ្វើការប្រកាសពន្យាពេលចេញរថយន្ត SUV ថ្មីរហូតរបស់ខ្លួនដល់និទាឃរដូវ (ចន្លោះខែមីនា ដល់ខែមិថុនា)ឆ្នាំ២០២២ជំនួសវិញ ខណៈពេលគ្រោងទុកដំបូងត្រូវប្រព្រឹត្តិឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះ៕