ក្រុមហ៊ុន Audi នឹងមាននាយកប្រតិបត្តិក្រុមហ៊ុនថ្មី ឈ្មោះថា Markus Duesmann ដែលលោកគឺជាអ្នកជំនាញផ្នែកអភិវឌ្ឍន៍ម៉ាស៊ីន និងផ្នែកទិញ នៅក្រុមហ៊ុនរថយន្ត BMW។
ផ្អែកតាមការចុះផ្សាយរបស់កាសែតអាល្លឺម៉ង់ លោក Duesmann នឹងចាកចេញពីតំណែងនៅ BMW រួចឡើងកាន់តំណែងជានាយកប្រតិបត្តិថ្មីរបស់ Audi នៅថ្ងៃទី ១ មេសា ឆ្នាំ ២០២០។ គួរដឹងថាកន្លងមកមានការរាយការណ៍ថា Volkswagen (ក្រុមហ៊ុនមេរបស់ Audi និង BMW) បានស្វែងរកមនុស្សម្នាក់ មានជំនាញខាងផ្នែកម៉ាស៊ីន ខណៈពេលដែលខ្លួនងើបចេញពីរឿងអាស្រូវទាក់ទងនឹងរថយន្តម៉ាស៊ីនម៉ាស៊ូត។
អតីតនាយកប្រតិបត្តិ Audi និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ VW លោក Rupert Stadler បានបង្ខំចិត្តចុះចេញពីតំណែងជាបណ្ដោះអាសន្ននៅខែមិថុនា ឆ្នាំ ២០១៨ បន្ទាប់ពីត្រូវបានចាប់ខ្លួនអំឡុងពេលស៊ើបអង្កេតរឿងអាស្រូវម៉ាស៊ីនម៉ាស៊ូត។
លោក Duesmann បានក្លាយជាមុខសញ្ញាមួយរបស់ VW។ យ៉ាងណាក្ដីដំណើរការនៃការជួលលោក Duesmann គឺបានអូសបន្លាយពេលជាបន្តបន្ទាប់ ដោយសាកុងត្រាជាមួយ BMW ត្រូវចាំដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ ទើបផុត៕