BMW ចេញឡាន X3 និង X4 ពិសេសសម្រាប់ជប៉ុន មានផលិតតែ៤០គ្រឿងគត់

រថយន្ត BMW X3 និង BMW X4 ស៊េរីផលិតមានកំណត់ដ៏ពិសេស ទើបប្រកាសចេញជាផ្លូវការសម្រាប់ទីផ្សារប្រទេសជប៉ុនដែលជាម៉ូដែល X3 M40d M Sport Edition និង X4 M40i M Sport Edition ដែលបង្កើតឡើងសម្រាប់អបអរ​​ថ្ងៃប្រកាសចេញ X3 និង X4 នៃប្រទេសនេះ។

រថយន្តទាំងពីរប្រភេទនេះនឹងមានផលិតត្រឹម៤០គ្រឿងប៉ុណ្ណោះ ដោយក្នុងនោះមាន៣០គ្រឿងគឺជា X3 M40d M Sport Edition ខណៈដែល១០គ្រឿងទៀតគឺជាម៉ូដែល X4 M40i M Sport Edition។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តទាំងពីរនេះ​មាន​ប្រើប្រាស់ទឹកថ្នាំពិសេសឈ្មោះ BMW Individual Frozen Deep Gray Matte Black ដែលជាចំណុចទាក់ភ្នែកជាងគេ ហើយវាក៏មាន​យ៉ាន់កង់ទំហំ ២០អ៉ីញ ដែលប្រើប្រាស់ពណ៌ Jet Black និងដុំហ្វ្រាំងពណ៌​ក្រហម​ផងដែរ។ បន្ថែមពីផ្នែកខាងក្រៅ BMW ក៏បានផ្លាស់ប្ដូរផ្នែកខាងក្នុងដោយប្រើប្រាស់ពូកស្បែកប្រភេទ Verneska ផងដែរ។

តម្លៃរបស់ X3 M40d M Sport Edition នឹងមានចាប់ពីប្រមាណ ៨៧ ០៨០ដុល្លារ ខណៈដែលរថយន្ត X4 M40i M Sport Edition មានតម្លៃចាប់ពីប្រមាណ ៨៩ ៩៣៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម