ពិតជាកក្រើកអស្ចារ្យមែនក្រោយហុងដា បានដាក់សម្ពោធជាផ្លូវការនូវរថយន្តទំនើបបែបស្ព័រ All New CIVIC 2022 ជំនាន់ទី១១ ក្នុងថ្ងៃដ៏វិសេសគឺថ្ងៃទី១១ ខែ១១ វេលាម៉ោង១១ មុននេះបន្តិច បើយោងតាមការផ្សាយផ្ទាល់នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Honda Cambodia។
ក្រោយពីបង្ហាញវត្តមានជាផ្លូវការរួចមក រថយន្តដែលមាន DNA ជារថយន្តទំនើបបែបស្ព័រ សេរីឆ្នាំ ២០២២ នេះបាន ធ្វើអោយមហាជនបាក់ចិត្តស្រលាញ់គ្រប់ៗគ្នា ជាមួយនឹងការផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង អមជាមួយនឹងបច្ចេកវិទ្យាថ្មី Honda SENSIGN ដែលធ្វើអោយរថយន្តនេះកាន់តែលេចធ្លោរ។
ហើយកាន់តែពិសេស រថយន្តនេះមានពីរប្រភេទគឺ Mid & RS ផងដែរ រថយន្តទាំងពីរនេះ ត្រូវបានរចនាឡើងយ៉ាងសំរិតសម្រាំង សាកសមបំផុតសម្រាប់យុគសម័យថ្មីនេះ ដែលជួយអោយការធ្វើដំណើររបស់អ្នកប្រកបដោយផាសុខភាព និងសុវត្ថិភាពខ្ពស់ គ្រប់ពេលវេលា គ្រប់ស្ថានភាពផ្លូវផងដែរ។
លើសពីនេះទៅទៀត មានអតិថិជនជាច្រើនបានលាន់មាត់សសើរចំពោះ រថយន្តជប៉ុនជំនាន់ទី១១ នេះដោយផ្ដោតសំខាន់លើចំណុចពិសេសធំៗ ០៣គឺ៖
១. ភាពស៊ីវិល័យនៃការរចនាផ្នែកខាងក្រៅមានលក្ខណៈស្ព័រ៖
- គ្រាន់តែនិយាយពីផ្នែកខាងក្រៅភ្លាមគឺ គ្រប់គ្នានឹងគិតដល់ការរចនាផ្នែកខាងមុខមុនគេតែម្ដង សម្រាប់រថយន្តដែលមាន DNA ជារថយន្ត Sport មួយនេះត្រូវបានរចនាផ្នែកខាងមុខដោយមានចង្កៀងបំភ្លឺផ្លូវជាប្រភេទ LED ភ្លឺច្បាស់ល្អ ថែមទាំងអាចបញ្ជាអោយបិទ/បើក ដោយស្វ័យប្រវត្តិបានទៀតផង ហើយអមមកជាមួយនឹងអំពូល Daytime Running Light (DRL) ហាក់ដូចជាមានភ្នែកទាំងគូរសំឡឹងមើលមកយើងផងដែរ ធ្វើអោយ CIVIC កាន់តែទាញចិត្តមហាជនបានមួយកម្រិតទៀត។ ក្រឡេកមើលទៅខាងក្រោមបន្តិច យើងទទួលបាន LED Fog Lamp (អំពូលកាត់អ័ព្ធ) ពីរគ្រាប់ដែលអាចបំភ្លឺផ្លូវបានយ៉ាងច្បាស់ល្អទោះបីជា មានភ្លៀង ឬ អ័ព្ធក្រាស់យ៉ាងណាក៏ដោយ។
- សម្រាប់កង់រថយន្តនេះផងដែរ ហុងដាបានបំពាក់មកនូវកង់ដែលមានទំហំ ១៨អ៊ីញ រួមជាមួយយ៉ាន់ស្ព័រ រចនាបែប Sporty Design ជួយអោយសម្រស់រថយន្ត Sedan មួយនេះកាន់តែសង្ហាថែមមួយកម្រិតទៀត។
- មកដល់ផ្នែកខាងក្រោយ យើងទទួលបានការរចនាកាន់តែលេចធ្លោជាមួយនឹងចង្កៀងក្រោយជាប្រភេទ LED ដ៏ស្រស់ស្អាត បែប Sporty Design មើលទៅកាន់តែធ្វើអោយរថយន្តមួយនេះកាន់តែស៊ិចស៊ីផងដែរ និងលេចធ្លោរពេលធ្វើដំណើរតាមដងផ្លូវ។
២. ការរចនាផ្នែកខាងក្នុងពោរពេញដោយប្រណិតភាព៖
- ក្រឡេកមកទស្សនាផ្នែកខាងក្នុង លោកអ្នកនឹងទទួលបានអារម្មណ៍មួយ ដែលទទួលបានភាពធំទូលាយ ពោរពេញដោយផាសុខភាព ជាពិសេស Honda បានបំពាក់មកនូវកុងទ័រ TFT Driving Information Display ទំហំរហូតដល់ ១០,២ អ៊ីញ ដែលបង្ហាញពីព័ត៌មានបើកបរបានច្បាស់ល្អ ហើយថែមទាំងផ្លាស់ប្ដូរ Graphic ទៅតាមការ Set Driving Mode ដូចជា៖ Sport Mode, Eco Mode និង Normal Mode។ លើសពីនេះទៅទៀត ប្រព័ន្ធកំសាន្តរបស់រថយន្តនេះមានទំហំរហូតដល់ ៩អ៊ីញ អនុញ្ញាតអោយអ្នកប្រើប្រាស់ភ្ជាប់ជាមួយទូរស័ព្ទដៃតាមរយៈ Apple CarPlay និង Android Auto ក្នុងការប្រើប្រាស់អ៊ិនធើណេត និងផែនទី បានយ៉ាងងាយស្រួល។
- រីឯកៅអីរថយន្តនេះរចនាឡើងបែបស្ព័រជាប្រភេទស្បែកប្រណិត និងក្ដោបដងខ្លួនបានល្អ ធ្វើអោយអ្នកបើកបរមិននឿយហត់ទោះបីជាបើកបរ ក្នុងពេលយូរក៏ដោយ។
៣. ប្រព័ន្ធសុវត្ថិភាពដ៏ល្អផ្ដាច់គេ៖
និយាយពីប្រព័ន្ធសុវត្ថិភាព ហុងដា បានគិតគូរយ៉ាងខ្លាំងលើចំណុចនេះដើម្បីផ្ដល់ជូននូវ សុវត្ថិភាពគ្រប់លក្ខខណ្ឌដល់អតិថិជនរបស់ខ្លួន ហើយចំពោះ CIVIC ជំនាន់ថ្មីនេះ HONDA បានបំពាក់មកនូវបច្ចេកវិទ្យាថ្មីមួយដែលគេអោយឈ្មោះថា HONDA SENSING ប្រព័ន្ធសុវត្ថិភាពឆ្លាតវៃ មានមុខងារជាច្រើនជាជំនួយក្នុងការបើកបរដូចជា៖
- Collision Warning System With Brake Assist៖ ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ រឺមានអ្នកថ្មើរជើងឆ្លងកាត់ និងចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ
- Adaptive Cruise Control with Low Speed Follow៖ ប្រពន្ធ័កំណត់ល្បឿនបើកបរ និងបន្ថយល្បឿនដោយស្វ័យប្រវត្តិរថយន្តខាងមុខ
- Lane Keeping Assist System៖ ប្រព័ន្ធរំលឹកអ្នកបើកបរអោយនៅក្នុងគន្លងផ្លូវ និងបន្តយល្បឿនស្វ័យប្រវត្តិ
- Road Departure Mitigation System with Lane Departure Warning៖ ប្រព័ន្ធជំនួយអ្នកបើកបរអោយនៅក្នុងគន្លងផ្លូវ
- Automatic High Beam Adjustment៖ ប្រព័ន្ធតំឡើងទំលាក់ភ្លើងខាងមុខដោយស្វ័យប្រវត្តិ
- Lead Car Departure Notification System៖ ប្រព័ន្ធផ្ដល់សញ្ញាពេលរថយន្តនៅខាងមុខមានសកម្មភាព
ហើយអមមកជាមួយនឹង ប្រព័ន្ធការពារមិនអោយមានជាប់គាំងហ្រ្វាំង ប្រព័ន្ធបែងចែកកំលាំងហ្រ្វាំងលើកង់ ប្រព័ន្ធជំនួយហ្រ្វាំង ប្រព័ន្ធទប់លំនឹង ប្រព័ន្ធជំនួយពេលឡើងចំណោទ ប្រព័ន្ធផ្ដល់ដំណឹងពេលជាន់ហ្រ្វាំងបន្ទាន់ ប្រព័ន្ធហ្រ្វាំងដៃប្រើភ្លើង ប្រព័ន្ធចាក់សោរដោយស្វ័យប្រវត្តិពេលដើរចេញពីរថយន្ត និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតផង ដែលធ្វើអោយការបើកបររបស់លោកអ្នកទទួលបានសុវត្ថិភាពទ្វេរដង និងពោរពេញដោយភាពជឿជាក់។
កាន់តែច្បាស់ពីកម្លាំងម៉ាស៊ីន និងសម្ថភាពដ៏ខ្លាំងនៃរថយន្តជប៉ុន HONDA CIVIC 2022 នេះលោកអ្នកអាចអញ្ជើញចូលរួមទស្សនាការតាំងបង្ហាញរថយន្តនៅក្នុងផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ចាប់ពីថ្ងែទី ១៣ -១៤ នេះ ហើយលោកអ្នកក៏អាចទទួលបាន កញ្ចប់គ្រឿងតុបតែងពិសេស ចំនួនមួយឈុតដែរមិនធ្លាប់មាន ហើយលោកអ្នកអាចទទួលយកបទពិសោធន៍ថ្មី ជាមួយរថយន្តដ៏អស្ចារ្យ ដោយគ្រាន់តែទំនាក់ទំនងតាមរយៈ៖
- Facebook Page: Honda Cambodia
- Telegram: Honda Cambodia Official
- Instagram: hondacambodia