Toyota Rush បានសិក្សា និង ផ្តល់ជម្រើសបន្ថែមទៅលើសោភ័ណ្ឌភាពបែបស្ព័រ មុខមាត់មានអំណាចជាងមុនពោរពេញដោយភាពរឹងមាំ។ ជម្រើស ២០២២ បន្ថែមនេះត្រូវបានស្គាល់ថា ជាជំនាន់ថ្មីរបស់ត្រកូល Rush គឺ Toyota Rush Tough Aero។ ស្របពេលដែលនៅលើទីផ្សារប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន គេសង្កេតឃើញមានការពេញនិយមចរាចរណ៍រថយន្តប្រភេទ ៧កៅអី ជាច្រើនសន្ធឹកសន្ធាប់ណាស់ ជាពិសេសគឺ Toyota Rush ដែលទទួលបានការគាំទ្រខ្លាំងបំផុតពីសំណាក់អ្នកប្រើប្រាស់រថយន្តនៅកម្ពុជា។
រថយន្ត Toyota Rush Tough Aero មានការផ្តោតសំខាន់យ៉ាងខ្លាំងទៅលើការរចនារូបរាងខាងក្រៅអោយរឹងមាំ បែបស្ព័រ និងសាកសមបំផុត សម្រាប់ក្រុមគ្រួសារដែលនិយមចូលចិត្តធ្វើដំណើរកម្សាន្តឲ្យកាន់តែមានភាពទាក់ទាញថែមមួយកម្រិតទៀត។
ក្រឡេកទៅមើលចំណុចសំខាន់ៗនៃ រថយន្ត Toyota Rush Tough Aero សិន៖
- ទំហំម៉ាស៊ីន ១.៥លីត្រ (Euro 4) ប្រអប់លេខ E 4-Speed AT ប្រភេទនៃការបើកបរ 2WD។ Euro 4 មានពាក្យពេញ Euro Emission Standard (1-6) គឺជាស្ដង់ដារគុណភាព កម្រិតដោយសហភាពយានយន្ត អឺរ៉ុប ស្ដីពីកម្រិតកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត ទៅបរិយាកាស។
- សោឆ្លាតវៃជាមួយប៊ូតុង Start/Stop – ចង្កៀងខាងមុខប្រភេទ LED មានប្រព័ន្ធភ្លើងបិទបើកដោយស្វ័យប្រវត្តិ រួមជាមួយអំពូលភ្លើងបំភ្លឺផ្លូវពេលថ្ងៃ Daytime Running Light
- យ៉ាន់ស្ព័រទំហំ ១៧ អ៊ីញ – កញ្ចក់មើលក្រោយអាចបញ្ជាដោយថាមពលអេឡិចត្រូនិក – ចង្កៀងក្រោយបំពាក់អំពូលប្រភេទ LED
- ផ្នែកខាងក្នុងរចនាជាមួយកៅអី ៣ ជួរ មាន ៧កៅអី ដោយកៅអីជួរទីពីរ និងទីបីអាចបត់ជារៀងអក្សរ L – ប្រព័ន្ធកម្សាន្ត DVC Touch Screen អាចភ្ជាប់ Bluetooth
- ម៉ាស៊ីនត្រជាក់ បំពាក់ទាំងនៅខាងមុខ ខាងក្រោយ និងមានប្រព័ន្ធគ្រប់គ្រងដោយស្វ័យប្រវត្តិ
- ខាងក្រោយមានភ្ជាប់កាមេរ៉ានិង Sensor ផ្តល់សុវត្ថិភាពក្នុងពេលចូលចំណត
- ប្រព័ន្ធបើកបរពេលឡើងចំណោត High Assist Control (HAC) ដែលជួយសម្រួលដល់ការឡើងចំណោតនៃឡាន ដែលជាទូទៅ មុខងារនេះ ជួយទប់មិនអោយរថយន្តរអិលថយក្រោយពេលដែលដឹកទម្ងន់ធ្ងន់
- ពោងសុវត្ថិភាពចំនួន ៨ – ប្រព័ន្ធហ្រ្វាំងសុវត្ថិភាព (ABS) ប្រព័ន្ធគ្រប់គ្រងលំនឹង (VSC) ប្រព័ន្ធគ្រប់គ្រងទំនាញសកម្ម (TRC) ប្រព័ន្ធបែងចែកសម្ពាធហ្រ្វាំង (EBD) – កន្លែងសាកទូរសព្ទ៣កន្លែងគ្រប់ជួរនៃរថយន្ត។
ចំពោះតម្លៃកំពុងលក់ចេញពីក្រុមហ៊ុនផ្លូវការ Toyota Rush Tough Aero ២០២២ មានតម្លៃ ៣៥ ៥០០ដុល្លារ មានជម្រើសពណ៌ស ទឹកប្រាក់ ខ្មៅ ត្រេអ៊ី ក្រហម និងពណ៌ឈាមជ្រូក។
បន្ថែមពីលើនេះទៀត ក្រុមហ៊ុន តូយ៉ូតា ក៏បានផ្តល់ជូននូវកម្មវិធីបើកបរសាកល្បងនូវរថយន្ត ដ៏ស្រស់សង្ហារ នេះផងដែរ។ លោកអ្នក ក៏អាចមកសាកសួរនៅទីតាំងផ្ទាល់ដែលជាសាខាលក់រថយន្ត Toyota ទាំងប្រាំសាខា ទូទាំងព្រះរាជាណាចក្រកម្ពុជា។
សម្រាប់ពត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់ផ្នែកសេវាកម្មអតិថិជនតាមរយៈលេខ ទូរស័ព្ទ៖ 017 333 503 / 086 333 503 ឬតាមរយៈទំព័រហ្វេសប៊ុកផ្លូវការគឺ Toyota Cambodia | Facebook ឬ តាមរយៈបណ្ដាញ Telegram Channel: https://t.me/toyotacambodiakh ៕