Audi បានបង្ហាញតម្លៃនៃរថយន្ត SUV ខ្នាតមធ្យមមានកម្លាំងខ្លាំង SQ5 ស៊េរីថ្មីជាផ្លូវការ។
Audi SQ5 ឆ្នាំ២០១៩ ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ ទំហំ ៦ ស៊ីឡាំង TDI ជាមួយប្រព័ន្ធ Mild-Hybrid មានកម្លាំង ៣៤៧ សេះ ដំណើរការដោយលេខអូតូ ៨ វគ្គ និងប្រព័ន្ធបើកបរប៉ុងពីរ Quattro AWD។
ប្រព័ន្ធបើកបរប៉ុងពីរដ៏វៃឆ្លាត Quattro AWD នេះ អាចបញ្ជូនកម្លាំង ៨៥ ភាគរយទៅកង់ក្រោយ ឬ រហូតដល់ ៧០ ភាគរយទៅកង់មុខ ប៉ុន្តែចំពោះការបើកបរធម្មតា វាបញ្ជូនកម្លាំង ៤០ ភាគរយទៅកង់មុខ និង ៦០ ភាគរយទៅកង់ក្រោយ។
រថយន្ត Audi SQ5 ស៊េរីឆ្នាំ ២០១៩ ទទួលបានការរចនាកាង និង ប៉ាណាខាងមុខ ហើយបំពាក់ចង្កៀងមុខ និងក្រោយ ប្រភេទ LED មកស្តង់ដារតែម្តង។ ដោយឡែកផ្នែកខាងក្នុងវិញ វាបានបំពាក់កៅអីស្ព័រប្រភេទស្បែក និងកាំម្ញី ព្រមទាំងការរៀបចំ និងរចនាយ៉ាងទាក់ទាញ។
សូមបញ្ជាក់ថា រថយន្ត Audi SQ5 ថ្មី មានតម្លៃចាប់ពី ៧៦ ៨៦០ ដុល្លារនៅលើទីផ្សារប្រទេសអាល្លឺម៉ង់៕