ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ក្រុមហ៊ុន Kia ហៅរថយន្ត Carnival ២០២២ នៅសហរដ្ឋអាមរិក ជិត ៣ពាន់គ្រឿងមកវិញ

ក្រុមហ៊ុន Kia ហៅរថយន្ត Carnival ២០២២ នៅសហរដ្ឋអាមរិក ជិត ៣ពាន់គ្រឿងមកវិញ

រថយន្ត Kia Carnival ស៊េរីឆ្នាំ ២០២២ កំពុងត្រូវបានហៅមកវិញនៅសហរដ្ឋអាមរិក ដោយសារតែបញ្ហាទា្វរូតចំហៀងអ្នកដំណើរ។

ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូងបញ្ជាក់ថា បញ្ហានេះកើតឡើងដោយសារតែ ជ័រផ្លាស្ទិចនៅខាងក្នុង Actuator នៃប្រព័ន្ធបញ្ជាពីចម្ងាយរបស់ទ្វារូតជំហៀង អាចត្រូវបានផលិតខុសបច្ចេកទេសពីអ្នកផ្គត់ផ្គង់ ដែលអាចមិនជាប់គន្លឹះ ដោយអាចបើកឡើងពេលកំពុងបើកបរ។

ខណៈពេលទ្វាអាចបើកឡើង ក្រុមហ៊ុនសម្គាល់ថានឹងមានសំឡេងរោទិ៍ចំនួន​៤ នឹងរោទិ៍ឡើងពេលដែលទ្វាមិនបានបិទត្រឹមត្រូវនៅដែលរថយន្តអ្នកដំណើរនេះនៅមួយកន្លែង។ ប្រសិនបើអ្នកបើកនៅតែមិនបានដឹងពីការព្រមានទាំងនេះនឹងបើកបរល្បឿនលឿនជាង ៩ គីឡូម៉ែត្រ/ម៉ោង សំឡេងរោទិ៍នៅតែបន្ត ហើយមានភ្លើងលោតឡើងនៅលើកុងទ័រផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Carnival ចំនួន ២ ៩៥៦គ្រឿង ដែលបានផលិតនៅចន្លោះថ្ងៃទី ២៨ ខែកកក្កដា ឆ្នាំ ២០២១​ និងថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២១ ត្រូវបានប្រមូលមកវិញ។ សម្រាប់ម្ចាស់រថយន្តដែលមានបញ្ហានេះនឹងត្រូវបានជូនដំណឹងតាមរយៈ Mail នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ ហើយបានណែនាំឲ្យនាំយករថយន្តរបស់ពួកគេទៅក្រុមហ៊ុនចែកចាយរបស់ Kia ដែលមានបញ្ហា ដើម្បីជំនួសថ្មី។

ការប្រមូលមកវិញនេះកើតឡើងប្រហែល ៦ខែបន្ទាប់ពីម៉ូដែល Carnival ចំនួន ២,៧៤៤ គ្រឿង ត្រូវបានប្រមូលមកវិញនៅអាមេរិក ដោយសារតែបញ្ហាបំពង់ប្រេង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម