បច្ចុប្បន្ននេះ អ្នកពិបាករករថយន្តគុណភាពអន់បន្តិចហើយ ដោយសារតែការប្រកួតប្រជែងខ្ពស់។ ក្រុមហ៊ុនជាច្រើនបានផលិតរថយន្ត SUV ដែលមានតម្លៃថោកសមរម្យ តែមានគុណភាពខ្ពស់ សម្រាប់អតិថិជនដែលមានចំណូលមធ្យម អាចទិញយកមកប្រើប្រាស់បាន។
ខាងក្រោមនេះជា SUV ល្អកប់ ១០ ម៉ូដែល មានតម្លៃថោកបំផុត ក្នុងឆ្នាំ២០១៩៖
១) Subaru Crosstrek 2.0i តម្លៃ ២១ ៨៩៥ ដុល្លារ (បរទេស)៖ ប្រើម៉ាស៊ីនចំណុះ ២,០ លីត្រ Boxer-Flat ទំហំ ៤ ស៊ីឡាំង កម្លាំង ១៥២ សេះ
២) Chevrolet Trax តម្លៃ ២១ ៣០០ ដុល្លារ (បរទេស)៖ ប្រើម៉ាស៊ីនចំណុះ ១,៤ លីត្រ Turbo ទំហំ ៤ ស៊ីឡាំង កម្លាំង ១៣៨ សេះ
៣) Toyota C-HR LE តម្លៃ ២០ ៩៩៥ ដុល្លារ (បរទេស)៖ ប្រើម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង កម្លាំង ១៤៤ សេះ
៤) Mitsubishi Outlander Sport SE តម្លៃ ២០ ៩៤៥ ដុល្លារ (បរទេស)៖ ប្រើម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង កម្លាំង ១៦៨ សេះ
៥) Honda HR-V LX តម្លៃ ២០ ៥២០ ដុល្លារ (បរទេស)៖ ប្រើម៉ាស៊ីនចំណុះ ១,៨ លីត្រ ទំហំ ៤ ស៊ីឡាំង កម្លាំង ១៤១ សេះ
៦) Mazda CX-3 Sport តម្លៃ ២០ ៣៩០ ដុល្លារ (បរទេស)៖ ប្រើម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង កម្លាំង ១៤៨ សេះ
៧) Ford EcoSport S តម្លៃ ១៩ ៩៩៥ ដុល្លារ (បរទេស)៖ ប្រើម៉ាស៊ីនចំណុះ ១,០ លីត្រ ទំហំ ៣ ស៊ីឡាំង កម្លាំង ៩៩ សេះ
៨) Hyundai Kona SE តម្លៃ ១៩ ៩៩០ ដុល្លារ (បរទេស)៖ ប្រើម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង កម្លាំង ១៤៧ សេះ
៩) Jeep Renegade តម្លៃ ១៨ ៧៥០ ដុល្លារ (បរទេស)៖ ប្រើម៉ាស៊ីនចំណុះ ១,៤ លីត្រ ទំហំ ៤ ស៊ីឡាំង កម្លាំង ១៨០ សេះ
១០) Nissan Kicks S តម្លៃ ១៨ ៥៤០ ដុល្លារ (បរទេស)៖ ប្រើម៉ាស៊ីនចំណុះ ១,៦ លីត្រ ទំហំ ៤ ស៊ីឡាំង កម្លាំង ១២៥ សេះ