Kia ម៉ាឡេស៊ី មានគោលដៅផលិតឡានអោយបាន ១០ម៉ឺនគ្រឿងនៅត្រឹមឆ្នាំ២០២៦ សម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញមកប្រទេសជិតខាង នៅអាស៊ាន

ការតម្លើងរថយន្តក្នុងស្រុកនឹងក្លាយជាទិដ្ឋភាពសំខាន់នៃប្រតិបត្តិការរបស់ក្រុមហ៊ុន Kia Malaysia ដោយក្រុមហ៊ុនមានគោលដៅផលិតរថយន្តអោយចំនួន ១០ម៉ឺនគ្រឿងនៃម៉ូដែលចំនួន ៤ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញ។

ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ ក្រុមហ៊ុន Kia បាននិយាយថា ការវិនិយោគលើប្រតិបត្តិការ CKD នៅទីនេះ គឺជាកត្តាជោគជ័យដ៏សំខាន់នៅក្នុងទីផ្សារអាស៊ាន។ ម៉ាឡេស៊ី គឺជាប្រទេសដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុន Kia ក្នុងការចាប់ផ្តើមប្រព័ន្ធប្រតិបត្តិការ CKD ដោយសារគោលនយោបាយ CKD អំណោយផល និងបានបង្កើតកម្មវិធីដឹកជញ្ជូន និងអ្នកចែកចាយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការតម្លើងរថយន្តរបស់ Kia នឹងផលិតឡើងនៅរោងចក្រ Inokom ក្នុងទីក្រុង Kulim រដ្ឋ Kedah សម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញ (ដូចជាប្រទេសជិតខាងអាស៊ាន)។ ក្រោយមកទៀត ក្រុមហ៊ុនកំពុងកំណត់គោលដៅនាំចេញចំនួន ៦ពាន់គ្រឿងនៅឆ្នាំ ២០២២ ដែលនឹងកើនឡើងជាលំដាប់ចំនួន ៣ពាន់គ្រឿងក្នុងមួយឆ្នាំ។

នៅឆ្នាំ ២០២៦ ក្រុមហ៊ុនមានគោលបំណងផលិតរថយន្តសរុប  ៣ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ជាមួយនឹងចំនួន ១៩ ០០០ គ្រឿងត្រូវបានកំណត់សម្រាប់ទីផ្សារនាំចេញ។ ម៉ូដែលទាំង៤ ដែលនឹងត្រូវបានតម្លើងនៅទីនេះរួមមាន Carnival និង Sorento ក៏ដូចជា Sportage និង Niro ផងដែរ៕

តើអ្វីទៅជា CKD?

  • CKD មកពីពាក្យពេញថា Completely Knocked Down ដែលសំដៅទៅលើរថយន្តដែលត្រូវបានតម្លើង ឬផ្គុំឡើងនៅរោងចក្រផលិតក្នុងស្រុក៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម