រថយន្តប្រភេទ Crossovers កាន់តែមានភាពពេញនិយមក្នុងប៉ុន្មានឆ្នាំនេះ ប៉ុន្តែរថយន្ត Subaru XV / Crosstrek បានបង្ហាញខ្លួន ១០ ឆ្នាំហើយ ក្នុងនោះដែរក្រុមហ៊ុន Subaru ចង់ប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់ដោយការបង្ហាញរថយន្ត XV ជំនាន់ទីពីរបច្ចុប្បន្នពិសេសសម្រាប់ទីផ្សារប្រទេសជប៉ុន។
Subaru XV Advance Style Edition ទទួលបានការចាប់អារម្មណ៍ជាច្រើន ដែលមានលក្ខណៈស្ព័រ ទាំងនេះរួមមាន ថាសកង់ទំហំ ១៨ អ៊ីញពណ៌ខ្មៅ, កន្លែងដាក់ឥវ៉ាន់លើដំបូលពណ៌ខ្មៅ និង ប៉ាណា ចង្កៀងកាត់អ័ព្ទ, កាងលំអលើដំបូល និងអង់តែនព្រុយត្រីឆ្លាម ខណៈ នៅខាងក្នុងយើងរកឃើញផ្នែកខ្លះនៃគ្រឿងបរិក្ខាពណ៌ខ្មៅ ដែលមានថ្នេរដេរពណ៌លឿងលើដៃចង្កូតស្បែក និងប្រព័ន្ធ EyeSight Safety Plus ។
ម៉ូដែល Special edition គឺមានលក់ផ្តាច់មុខជាមួយនឹងម៉ាស៊ីន e-Boxer ចំណុះ ២,0លីត្រ បង្កើតកម្លាំងបាន ១៤៣ សេះ និងកម្លាំងរមួល ១៨៨ ញ៉ូតុនម៉ែត្រ ដែលដំណើរការរួមគ្នាជាមួយម៉ូទ័រអគ្គិនីដែលបង្កើតកម្លាំងបន្ថែមបាន ១៣,៤ សេះ និងកម្លាំងរមួល ៦៥ ញ៉ូតុនម៉ែត្រ ថាមពលត្រូវបានបញ្ជូនទៅកង់ទាំងបួនតាមរយៈប្រអប់លេខ Lineatronic CVT ដោយមានជំនួយពីប្រព័ន្ធ Subaru Symmetrical AWD ។
Subaru XV Advance Style Edition មានលក់ហើយនៅលើទីផ្សារប្រទេសជប៉ុនជាមួយនឹងតម្លៃចាប់ពី ២៥,៦៦០ ដុល្លារ គួរឱ្យភ្ញាក់ផ្អើល នេះមិនមែនជាម៉ូដែលខ្ពស់របស់ប្រភេទនេះទេ ចាប់តាំងពីបំពាក់គ្រឿងបរិក្ខារ Advance កាន់តែល្អជាងនេះតម្លៃឡើងដល់ទៅ ២៦,៥១១ ។
រថយន្ត Subaru XV ជំនាន់ទី១ ត្រូវបានបង្ហាញក្នុងឆ្នាំ ២០១១ ក៏ជារថយន្តប្រភេទ Crossover បងប្អូនបង្កើត Impreza ខណៈដែលជំនាន់ទី២បានមកដល់ឆ្នាំ ២០១៧ ដោយប្រើគ្រោងឆ្អឹង Subaru Global Platform ៕