Volkswagen នឹង​ផលិតឡាន​តិចគ្រឿង​ជាងមុន ក្នុង​ឆ្នាំ២០២២

Assembly Tiguan

ក្រុមហ៊ុន Volkswagen រំពឹងថា នឹងផលិតរថយន្តតិចជាងឆ្នាំនេះ ក្នុងឆ្នាំ ២០២២ ដោយសារបញ្ហាផ្គត់ផ្គង់បន្ទះឈីបអេឡិចត្រូនិកដែលកំពុងបន្តកើតមានទូទាំងពិភពលោក។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ខាងលើ បានកាត់បន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់ការចែកចាយរថយន្តឆ្នាំ ២០២១ កាលពីសប្តាហ៍មុន ពី ៩,៣ លានគ្រឿង មកត្រឹម ៩ លានគ្រឿង ហើយវាកំពុងត្រៀមខ្លួនសម្រាប់លទ្ធភាពដែលថា ការខ្វះខាតបន្ទះឈីបអេឡិចត្រូនិកបច្ចុប្បន្នអាចបន្តរហូតដល់យ៉ាងហោចណាស់ដើមឆ្នាំ ២០២៣។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត ការចែកចាយរថយន្តរបស់ Volkswagen អាចធ្លាក់ចុះដល់ ៨ លានគ្រឿងនៅឆ្នាំក្រោយ ប៉ុន្តែទោះបីជាអ្វីៗដំណើរការល្អក៏ដោយ ការចែកចាយអាចទាបជាងឆ្នាំនេះបន្តិច។

យ៉ាងណាមិញ ក្រុមហ៊ុន Volkswagen បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍ខាងលើនេះទេ ដោយបញ្ជាក់ថា ខ្លួនរំពឹងថា នឹងមានការធូរស្រាលបន្តិចនៃស្ថានភាពផ្គត់ផ្គង់នៅឆ្នាំ ២០២២ ប៉ុន្តែនិយាយថា ឆមាសទី១ នៃឆ្នាំ ២០២២ នឹងនៅតែមានការប្រែប្រួលខ្លាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម