Volkswagen កំពុងបង្កើនល្បឿនសាកថ្មនៅលើម៉ូដែល ID របស់ខ្លួនជាមួយនឹងថាមពលថ្មធំជាង ៧៧ គីឡូវ៉ាត់ម៉ោង វាក៏កំពុងធ្វើឱ្យប្រសើរឡើងផងដែរនូវរថយន្តដើម្បីអាចសាកថ្មពីរទិស។ ទាំងអស់នេះ ក៏ដូចជាការបន្ថែមទីតាំងសាកថ្មបន្ថែមទៀត គឺជាផ្នែកនៃផែនការរបស់ក្រុមហ៊ុន VW ដើម្បីធ្វើឱ្យភាពជាម្ចាស់រថយន្ត EV កាន់តែងាយស្រួលនៅក្នុងទ្វីបអឺរ៉ុប ទោះបីជាយើងអាចមើលឃើញ ID.4 ទទួលបានការធ្វើឱ្យប្រសើរឡើងដូចគ្នាក៏ដោយ។
ជាមួយនឹងកាត We Charge អតិថិជន VW អាចប្រើប្រាស់បណ្តាញសាកថ្មធំបំផុតនៅអឺរ៉ុប ហើយក្រុមហ៊ុននិយាយថា ខ្លួននឹងដំឡើងទីតាំងសាកថ្មលឿន ១៨,០០០ បន្ថែមទៀត បន្ថែមពីលើ ២៧០,០០០ ដែលមានរួចហើយ។ ហើយវានឹងបង្កើតទីតាំងសាកធម្មតាបន្ថែមទៀតផងដែរ ប្រហែល ៣៥,០០០ ជាមួយដៃគូផ្សេងទៀត ដោយអ្នកបើកបរគ្រាន់តែទាញឡើង ហើយដោតចូល ហើយពួកគេសាកដោយស្វ័យប្រវត្តិ។
សម្រាប់ថាមពលបន្ថែម រាល់អាគុយ ៧៧ គីឡូវ៉ាត់ម៉ោងលើម៉ូដែល ID ថ្មីទាំងអស់នឹងចាកចេញពីរោងចក្រជាមួយនឹងកម្មវិធីថ្មីដែលនឹងធ្វើឱ្យប្រសើរឡើងនូវការសាកថ្មពី ១២៥ ទៅ ១៣៥ គីឡូវ៉ាត់ ក្នុងនោះដែរ VW និយាយថា វានឹងកាត់បន្ថយរយៈពេលសាកប្រហែល ៩ នាទី នៅពេលសាកពី ៥ ទៅ ៨០% ខណៈ ការអាប់ដេតនេះក៏មានមុខងារថែទាំថ្មថ្មីផងដែរ ដែលកំណត់កម្រិតនៃការសាកថ្មខាងលើដល់ ៨០%។
យោងទៅតាមក្រុមហ៊ុន VW នៅក្នុងឆ្នាំ ២០១៩ ថាមពលបានកកើតឡើងវិញចំនួន ៦៥០០,០០០,០០០ គីឡូវ៉ាត់ម៉ោង ដោយមិនប្រើក្នុងប្រទេសអាល្លឺម៉ង់ ដែលមានថាមពលគ្រប់គ្រាន់ដល់រថយន្តអគ្គិសនី ២.៧ លានគ្រឿងរយៈពេល១ឆ្នាំ ៕