ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង ទីផ្សាររថយន្តវៀតណាមបានទទួលរថយន្ត D-class ប្រភេទ sedan ថ្មីចំនួនបីប្រភេទគឺ Kia K5, Toyota Camry facelift និងឥឡូវនេះ Honda Accord ស៊េរីឆ្នាំ២០២២ ។
តម្លៃលក់របស់ក្រុមហ៊ុនរថយន្តជប៉ុននៅតែដដែលគឺ ៥៧,៥៤៨- ៥៧,៩៨៤ ដុល្លារ ហើយ Honda Accord ស៊េរីថ្មីនៅតែបន្តនាំចូលពីប្រទេសថៃ ស្រដៀងទៅនឹងគូប្រកួតប្រជែងដែលទើបនឹងចេញ Toyota Camry ស៊េរីឆ្នាំ ២០២២ ផងដែរ ។
រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំង ចំនុះ ១,៥លីត្រ turbocharged នៅលើ Honda Accord មានកម្រិតប្រេងស្តង់ដារ Euro 5 អាចបង្កើតកម្លាំងបាន ១៨៨ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ រថយន្តនេះមានប្រអប់លេខ CVT ប្រព័ន្ធ front-wheel drive និងជម្រើសនៃការបើកបរ ៣របៀប។
បើប្រៀបធៀបទៅនឹងរថយន្ត Camry រថយន្ត Accord ស៊េរីឆ្នាំ២០២២ នេះមានរូបរាងរឹងមាំ និងមានលក្ខណៈស្ព័រជាង លើសពីនេះ កាប៊ីនគឺ Honda ផ្តោតលើបទពិសោធន៍សម្រាប់អ្នកបើកបរកាន់តែច្រើន ជំនួសឱ្យការផ្តោតលើកន្លែងទំនេរ និងផាសុកភាពនៅកៅអីខាងក្រោយ ដូចToyota ផងដែរ។
លក្ខណៈពិសេសគួរឱ្យកត់សម្គាល់នៃ Accord សេរីថ្មី រួមមាន ចង្កៀង LED និងភ្លើងខាងក្រោយ កង់ទំហំ ១៨ អ៊ីញ អេក្រង់ touchscreen ទំហំ ៨ អ៊ីញ តភ្ជាប់មុខងារ Apple CarPlay និង Android Auto និងការបញ្ឆេះពីចម្ងាយជាដើម។
ចំពោះមុខងារជំនួយការបើកបរថ្មីរបស់រថយន្ត Honda Accord ស៊េរីថ្មីនេះ រួមមាន active braking, adaptive headlights, active cruise control, lane departure warning និង lane keeping assist (LKAS) ៕