ម៉ូតូថ្មី Honda Winner X ចាក់សាំង ២ លីត្រ ជិះបាន ១០០គ.ម តម្លៃខ្ទង់ ២ ពាន់ដុល្លារ

ក្រុមហ៊ុនម៉ូតូ Honda បានបញ្ចេញនូវម៉ូឌែលជំនាន់ថ្មី Winner X ដែលបានដាក់លក់ក្នុងតម្លៃ ២ ០០៣ ដុល្លារសម្រាប់ទីផ្សារប្រទេសវៀតណាម។

សម្រាប់ម៉ូតូ Honda Winner X មានប្រវែងសរុប ២ ០១៩ មម, ទទឹង ៧១៧ មម និងកម្ពស់ ១ ០១៤ មម។ ប៉ុន្តែបើប្រៀបធៀបទៅនឹងម៉ូឌែលចាស់ ទទឹងវាត្រូវបានកាត់បន្ថយ ៦៦ មម ដោយសារការផ្លាស់ប្តូរការរចនាភ្លើងស៊ីញ៉ូ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការរចនាម៉ូតូ Honda Winner X ថ្មីមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ទៅលើភ្លើងស៊ីញ៉ូខាងមុខ ដែលឥឡូវនេះត្រូវបានលាក់នៅក្នុងរបាំងខ្យល់ខាងមុខ ស្រដៀងទៅនឹង Yamaha Exciter 155។

ចំណុច​សំខាន់ដែល​អ្នក​ជិះម៉ូតូ Honda Winner X មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​គឺ​ត្រូវ​បាន Honda ផ្លាស់ប្តូរកម្ពស់កន្ទុយបំពងស៊ីម៉ាំង ២០ ដឺក្រេ។ នេះបើយោងតាមការអះអាងពីក្រុមហ៊ុន Honda ដើម្បីជួយផ្តល់ផាសុកភាពសម្រាប់អ្នកជិះពីក្រោយ ព្រមទាំងមានប្រព័ន្ធចាក់សោឆ្លាតវៃ និងរន្ធសាក USB ផងដែរ។

សម្រាប់ម៉ូតូ Honda Winner X ថ្មី​បន្ត​ប្រើ​ប្រាស់ម៉ាស៊ីន ១៤៩,១សេសេ ដោយប្រើប្រាស់ប្រេងឥន្ធនៈគឺ ១,៩៩ លីត្រ / ១០០ គីឡូម៉ែត្រ។ បន្ថែមពីនេះការប្រើប្រាស់ប្រេងឥន្ធនៈរបស់ Winner X បានកើនឡើង ០.២៩ លីត្រក្នុង ១០០ គីឡូម៉ែត្រ ។

យ៉ាងណាមិញចំពោះក្រុមហ៊ុន Honda Winner X ថ្មី​នេះ​មាន​លក់​ជម្រើស ៣ Versions រួមមាន៖

១. Standard តម្លៃ ២ ០០៧ ពាន់ដល្លារ

២. Special តម្លៃ ២ ១៧៧ ពាន់ដល្លារ

៣.Sport តម្លៃ ២ ១៩៩ ពាន់ដល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម