សង្ស័យថានេះជា Rolls-Royce តម្លៃរាប់សិបលានដុល្លារ មានតែមួយក្នុងលោក

វិបសាយ​រថយន្ត CarScoops ទទួល​បាន​រូបភាព​មួយ​ដែល​បង្ហាញ​អំពី​រូបរាង​រថយន្ត​ Rolls-Royce ដ៏​អាថ៌កំបាំង​មួយ​ម៉ូដែល។ ​ប្រភព​ដែល​ផ្ដល់​រូបភាព​ឲ្យ​វិបសាយ​នេះ បាន​និយាយ​ថា​វា​គឺ​ជា​រថយន្ត Rolls-Royce ថ្មី ដែល​ត្រៀម​បង្ហាញ​មុខ ហើយ​វា​មាន​លក្ខណៈ​ខុស​ពី​រថយន្ត Rolls-Royce នា​ពេល​បច្ចុប្បន្ន​ផ្សេងៗ​ទៀត។

រូបភាព​បាន​បង្ហាញ​អំពី​​ការ​ឌីហ្សាញ​ដំបូល​ដែល​មាន​កម្ពស់​ខ្ពស់ ហើយ​វា​មាន​រូបរាង​តូច​ ដែល​ទំនង​ជា​មាន​ទ្វារ​តែ​ពីរ​ប៉ុណ្ណោះ។ ប្រសិន​បើ​រូបភាព​នេះ អាច​យក​ជា​ការ​បាន​មែន វា​អាច​ជា​ប្រភេទ​រថយន្ត​មាន​តែ​មួយ​ក្នុង​លោក ដែល Rolls-Royce ផលិត​ជូន​អតិថិជន​មាន​ទ្រព្យ​មហាសាល​របស់​ខ្លួន។ ដូច​កាល​ពី​ឆ្នាំ ២០១៧ ក្រុមហ៊ុន Rolls-Royce បាន​បង្ហាញ​នូវ​រថយន្ត Rolls-Royce Sweptail មាន​តែ​មួយ​គ្រឿង​ក្នុង​លោក រូបរាង​ពិសេស​លើស​រថយន្ត Rolls-Royce ដទៃ ដែល​មាន​តម្លៃ​ដល់​ទៅ ១២,៨ លាន​ដុល្លារ​ឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រភព​របស់ CarScoops បាន​ឲ្យ​ដឹង​ដែរ​ថា Rolls-Royce អាច​នឹង​បង្ហាញ​រថយន្ត​នេះ​ក្នុង​កម្មវិធី Pebble Beach Concours d’Elegance នា​ខែ​សីហា។ ប៉ុន្តែ​ដោយ​សារ​កម្មវិធី​នេះ​ត្រូវ​បាន​រំសាយ​ចោល​ព្រោះ​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩ ដូច​នេះ​គេ​រំពឹង​ថា​ Rolls-Royce អាច​នឹង​ប្រើ​វិធី​បង្ហាញ​រថយន្ត​តាម​អនឡាញ​ជំនួស​វិញ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម