យីហោរថយន្ត Peugeot បានត្រៀមខ្លួនបង្ហាញចេញនូវម៉ូឌែលថ្មីនៅប្រទេសម៉ាឡេស៊ី នាឆ្នាំក្រោយនេះ ដោយចាប់ពីរថយន្តអគ្គិសនី ដល់រថយន្តភីកអាប់។
សម្រាប់រថយន្តភីកអាប់ Landtrek នឹងធ្វើការបង្ហាញខ្លួននៅត្រីមាសទី៣ ឆ្នាំ២០២២ បើយោងតាមការរបាយការណ៍វិភាគរបស់ធនាគារវិនិយោគ RHB ខណៈពេលគេប្រទះឃើញរថយន្តភីកអាប់នេះកំពុងធ្វើតេស្តនៅប្រទេសម៉ាឡេស៊ី កាលពីពាក់កណ្តាលឆ្នាំមុនកន្លងទៅ។
សម្រាប់ទីផ្សារប្រទេសម៉ាឡេស៊ី រថយន្ត Peugeot Landtrek ទំនងនឹងបំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៩ លីត្រ ផលិតកម្លាំង ១៥០ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខដៃ ឬ អូតូ ៦វគ្គ៕