ក្រុមហ៊ុន Honda បានធ្វើការប្រកាសចេញនូវម៉ូតូ CBR250RR សេរ៊ីឆ្នាំ២០២២ នៅលើទីផ្សារប្រទេសជប៉ុនជាផ្លូវការ ជាមួយការ អភិវឌ្ឍន៍ថ្មីទៅពណ៌តួរខ្លួនថ្មី។
សម្រាប់ម៉ូឌែលឆ្នាំ ២០២២ Honda បានធ្វើការបន្ថែមនូវជម្រើសពណ៌ថ្មី ដែលអោយឈ្មោះថា Graphite Black ដែលបំផុសគំនិតពីម៉ូតូប្រណាំង ដែលកំពុងមានវត្តមាននៅលើទីលានសព្វថ្ងៃ។
សម្រាប់ជម្រើសពណ៌ថ្មី ត្រូវបានរំពឹងថាវានឹងមានវត្តមាននៅលើទីផ្សារប្រទេសនៅអាស៊ានផ្សេងៗទៀតឆាប់ៗ ជាក់ស្តែងដូចជាម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ខណៈពេល Honda ក៏នឹងចេញនូវជម្រើសពណ៌ថ្មី Tricolor ដែលបំផុសគំនិតដោយម៉ូតូប្រណាំងនៅ WorldSBK នៅប្រទេសម៉ាឡេស៊ីផងដែរ។
ម៉ូតូ Honda CBR250RR សេរ៊ីឆ្នាំ២០២២ ដំណើរការដោយម៉ាស៊ីនចំណុះ ២៥០សេសេ អាចផលិតកម្លាំងបាន ៤០សេះ និងកម្លាំងរមួល ២៤,៤ញ៉ុតុនម៉ែត្រ។ វាបំពាក់ជាមួយប្រព័ន្ធស្អំម៉ាស៊ីន liquid-cooled, ប៊ិចសាំង Fuel-injected និងបញ្ជូនថាមពលទៅកាន់កង់ក្រោយតាមរយៈប្រអប់លេខដៃ ៦វគ្គ៕