ទ្បានអគ្គិសនី Chery EQ1 សាកថ្មម្តងជិះបានចម្ងាយ ៤០២ គ.ម តម្លៃខ្ទង់ ១ ម៉ឺនដុល្លារ

[ទីផ្សារបរទេស] រថយន្តអគ្គិសនី Chery EQ1 សាកថ្មម្តងជិះបានចម្ងាយ ៤០២ គ.ម តម្លៃ ១០ ៥២៥ ម៉ឺនដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសចិន។ សម្រាប់ទ្បានអគ្គិសនី Chery EQ1 មានបណ្តោយ ៣.២០០ មម, ទទឺង ១.៦៧០ មម, កំពស់ ១.៥៩០ មម និងគម្លាតពីកង់មុខ-ក្រោយ ២.១៥០ មម ដែលផលិតទ្បើងពីអាលុយមីញ៉ូមទាំងស្រុង។

ការឌីហ្សាញខាងក្រៅនៃរថយន្តអគ្គិសនី Chery EQ1 បានបំពាក់ដោយចង្កៀងមុខ Halogen ។ បន្ថែមពីនេះផ្នែកខាងក្នុងមាន កុងទ័រឌីជីថល ទំហំ ១០ អ៊ីង និង Tablet នៅចំកណ្តាលផ្ទាំងអេក្រង់ ភ្ជាប់ជាមួយនឹង Smartphone ក្នុងការដំឡើងប្រព័ន្ធឆ្លាតវៃ ការបញ្ជាជាសំឡេងតាមរយៈ AI រួមទាំងប្រព័ន្ធ Baidu Car-Life+4GWi-Fi  ប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ រន្ធ USB ប៊ូតុង Push Start គ្រាប់ចុចពីចម្ងាយ ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ និងម៉ាសុីនបន្សុទ្ធខ្យល់ PM2.5 ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី Chery EQ1 បានបំពាក់ដោយម៉ូទ័រអគ្គិសនីពីរ ផលិតកម្លាំង ៤០សេះ និងកម្លាំងរមួល ១២០ ញ៉ូតុនម៉ែត្រ និងម៉ូទ័រអគ្គិសនីកម្លាំង ៧៤សេះ នឹងកម្លាំងរមួល ១៥០ ញ៉ូតុនម៉ែត្រ ដែលអាចបង្កើនល្បឿនដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ហើយវាប្រើប្រាស់អាគុយ ២ជម្រើស ដោយទំហំ ៣.៦ គីទ្បូវ៉ាត់ អាចរត់បានចម្ងាយ ៣០១ គីទ្បូម៉ែត្រ ខណៈដែលអាគុយទំហំ ៤០.៦ គីទ្បូវ៉ាត់ អាចរត់បានចម្ងាយ ៤០២ គីទ្បូម៉ែត្រ ។

សម្រាប់ការសាកថ្មដោយប្រើដុំសាក AC ៣.៣ គីឡូវ៉ាត់ អាចជួយអោយរថយន្តនេះសាកពីថាមពល ០ ដល់ពេញប្រើពេល ៩ម៉ោង ។ ចំណែកដុំសាក AC ៦.៦ គីឡូវ៉ាត់ អាចសាកពីថាមពល ០-៨០ ភាគរយ ក្នុងរយៈពេល ៣០ ម៉ោង។ បន្ថែមពីនេះវាក៏មាន Driving Mode ២ សម្រាប់អោយជ្រើសរើសរួមមាន ECO និង Sport ជាដើម។

រថយន្តអគ្គិសនី Chery EQ1 ក៏បានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា និងសុវត្ថិភាព រួមមាន ប្រព័ន្ធហ្វាំ្រ ABS/EBD ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់រថយន្តដោយស្វ័យប្រវត្តិ ប្រព័ន្ធចតចំណតដោយស្វ៏យប្រវត្តិនិងឧបករណ៍ចាប់សញ្ញាបញ្ច្រាសជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម