Porsche Taycan គឺជារថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុន Porsche ដែលវាបានបង្ហាញមុខដំបូងនៅឆ្នាំ ២០១៥ ជាប្រភេទ Concept។ នៅឆ្នាំ ២០១៩ ក្រុមហ៊ុនបានប្រកាសរូបរាងសម្រេចរបស់រថយន្តម៉ូដែលនេះ និងប្រកាសពីការបញ្ចេញលក់ជាផ្លូវការ។
សង្វាក់ផលិតកម្មផលិតរថយន្ត Porsche Taycan បានចាប់ផ្ដើមកាលពីខែមុន នៅក្នុងរោងចក្រថ្មីនៅតំបន់ Zuffenhausen ប្រទេសអាល្លឺម៉ង់។ រោងចក្រថ្មីនេះចំណាយពេលសាងសង់ ៤ ឆ្នាំ ហើយត្រូវបានគេឲ្យឈ្មោះថាជារោងចក្រនាពេលអនាគត ដោយសារវាមិនមានផលប៉ះពាល់ដល់បរិស្ថាននោះឡើយ។ ខាងក្រោមជាវីដេអូបង្ហាញអំពីដំណើរការផលិតរថយន្ត Taycan ៖