Kia នឹងបញ្ចេញរថយន្តប្រើថាមពលអគ្គិសនី ១៦ ម៉ូដែលត្រឹមឆ្នាំ ២០២៥

តាម​ការ​ចុះ​ផ្សាយ​របស់​ Periodismodel Motor បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​រថយន្ត​កូរ៉េ​ខាង​ត្បូង Kia គ្រោង​នឹង​ប្រកាស​ចេញ​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​​​ឲ្យ​បាន​ចំនួន ១៥ ម៉ូដែល​ត្រឹម​ឆ្នាំ ២០២៥។

​​ប្រភព​ខាង​លើ​បាន​បញ្ជាក់​ថា​គម្រោង​ការ​របស់ Kia គឺ​មាន​រថយន្ត​អគ្គិសនី​សុទ្ធ​ចំនួន ៥, រថយន្ត Hybrid ចំនួន ៥, រថយន្ត​ប្រភេទ Plug-in Hybrid ចំនួន ៥ និង​មាន​​រថយន្ត​ប្រើ​ប្រាស់​ថាមពល​អ៊ីដ្រូហ្សែន​ចំនួន ១ ម៉ូដែល​ផង​ដែរ។ រថយន្ត​ទាំង ១៦ ម៉ូដែល​នេះ នឹង​មិន​មាន​ជា​រថយន្ត​ម៉ូដែល​ថ្មី​​មាន​រូបរាង​ថ្មី​ទាំង​អស់​នោះ​ទេ ដោយ​វា​នឹង​មាន​ជា​រថយន្ត​ម៉ូដែល​ចាស់​ផ្លាស់​ប្ដូរ​មុខ​មាត់​ថ្មី​បន្តិច​បន្តួច និង​ការ​​អាប់ដេត​លើ​ម៉ូដែល​មាន​ស្រាប់​ជា​ដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ថា​ e-Soul ជំនាន់​ចុង​ក្រោយ​របស់ Kia គឺ​ជា​ការ​បើក​ផ្លូវ​មួយ​ខាង​ផ្នែក​រថយន្ត​អគ្គិសនី។ រថយន្ត​ម៉ូដែល​នេះ​មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​កម្លាំង ២០១ សេះ ដែល​អាច​ជិះ​បាន​ចម្ងាយ ៤៥២ គីឡូម៉ែត្រ​ពេល​សាក​មួយ​ពេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម