ការលក់រថយន្តឆ្នាំ ២០២១ របស់ចិន សរុបបានជាង ២៦លានគ្រឿង បំបែកទំនោរធ្លាក់ចុះ ៣ឆ្នាំចុងក្រោយ

[ទីផ្សាររថយន្តបរទេស] ក្រសួងឧស្សាហកម្មរថយន្តចិន បានឲ្យដឹងថា ការលក់រថយន្តរបស់ប្រទេសចិនបានកើនឡើង ៣,៨ភាគរយកាលពីឆ្នាំមុន ដល់ ២៦,៣ លានគ្រឿង ខណៈដែលផលិតកម្មបានកើនឡើង ៣,៤ ភាគរយ។

ជាមួយនឹងកំណើននេះបានបង្ហាញពីការបញ្ចប់នូវនិន្នាការធ្លាក់ចុះ ដែលឧស្សាហកម្មរថយន្តចិនបានជួបប្រទះក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន បានផ្សព្វផ្សាយទិន្នន័យនេះនៅលើគណនី WeChat ផ្លូវការរបស់ខ្លួន។

ទោះបីជាយ៉ាងណាក៏ដោយ ទិន្នន័យឧស្សាហកម្មបានបង្ហាញថា ការលក់រថយន្តរបស់ប្រទេសចិនបានធ្លាក់ចុះ ១,៦ ភាគរយនៅក្នុងខែធ្នូ ឆ្នាំ២០២១ ធៀបនឹងខែដូចគ្នាកាលពីឆ្នាំ២០២០។

ទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តចិន China Association of Automobile Manufacturers (CAAM) បានបង្ហាញថា ការលក់សរុបនៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោកនេះ គឺ ២,៧៩ លានគ្រឿងក្នុងខែធ្នូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម