Mitsubishi Delica ថ្មី ជិះបាន៧នាក់យ៉ាងទូលាយ តម្លៃត្រឹមខ្ទង់៣ម៉ឺនដុល្លារ

ក្រុមហ៊ុន Mitsubishi ទើប​តែ​បាន​បង្ហាញ​រថយន្ត​វ៉ែន ម៉ូដែល Delica ស៊េរី​ឆ្នាំ ២០១៩ របស់​ខ្លួន ដែល​មាន​រូបរាង​កាត់ SUV និង​ផ្តល់​កន្លែង​អង្គុយ​ធំ​ទូលាយ​សម្រាប់​គ្រួសារ​មាន​សមាជិក​ច្រើន។

Mitsubishi Delica ជំនាន់​ទី ៦ នេះ មិន​ផ្លាស់ប្តូរ​រូបរាង​ប៉ុន្មាន​ឡើយ ហើយ​បាន​បំពាក់​ប៉ាណា​ប្រចាំ​ត្រកូល​យ៉ាង​ទាក់​ទាញ និង ចង្កៀង​មុខ​បែប​ស្លីម ព្រមទាំង​ភ្លើង​ដឺមី​បញ្ឈរ​ប្រភេទ LED យ៉ាង​ស្រស់​ស្អាត​ផង​ដែរ។ ចំណែក​ឯ​ផ្នែក​ខាង​ក្នុង​វិញ Delica មាន​កន្លែង​អង្គុយ​ធំ​ទូលាយ ជាមួយ​នឹង​ការ​បំពាក់​កៅអី​អង្គុយ ៣ ជួរ ដែល​អាច​ផ្ទុក​អ្នកដំណើរ​យ៉ាង​តិច ៧ នាក់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Delica បាន​បំពាក់​ម៉ាស៊ីន​ម៉ាសូត​ចំណុះ ២,២ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង បង្កើត​កម្លាំង​បាន ១៧២ សេះ និង​ប្រើ​ប្រព័ន្ធ​បើកបរ​ប៉ុង ២ AWD ជាមួយ​នឹង​ប្រអប់លេខ​អូតូ ៨ វគ្គ។ ប្រព័ន្ធ AWD របស់ Delica អនុញ្ញាត​ឲ្យ​អ្នកបើកបរ​ជ្រើសរើស​យក ម៉ូដ 2WD, 4WD និង ចាក់​សោរ​ប៉ុង​ផង​ដែរ។

សូម​បញ្ជាក់​ថា រថយន្ត Mitsubishi Delica ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​លក់​ក្នុង​ទីផ្សារ​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ ជាមួយ​នឹង​ជម្រើស ២ ម៉ូដែល គឺ Delica D:5 និង Delica Urban Gear៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម