[ទីផ្សារបរទេស] កាលពីខែធ្នូកន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការបើកការកក់ទុកមុខសម្រាប់រថយន្ត Subaru XV Eyesite ស៊េរីថ្មី ក្នុងព្រឹត្តិការណ៍ Motor Expo លើកទី ៣៨ ក្នុងប្រទេសថៃ។ ពេលនេះក្រុមហ៊ុន TC Subaru (Thailand) Co., Ltd. បានធ្វើការប្រកាសចេញនៅតម្លៃលក់រថយន្ត Subaru XV EyeSight ស៊េរីឆ្នាំ២០២២ ថ្មី ដែលមានតម្លៃចាប់ពី ៣៩ ៤៦៤ ដុល្លារ។
រថយន្តបានភ្ជាប់ជាមួយបច្ចេកវិទ្យា “EyeSight” ដែលកាត់បន្ថយអត្រារបួសពីគ្រោះថ្នាក់ដល់ទៅ ៨៥% និងគ្រោះថ្នាក់ចំនួន ៦១% ដែលមានមុខងារចំនួន ៦ ក្នុងនោះរួមមាន Pre-Collision Braking System, Adaptive Cruise Control, Lead Vehicle Start Alert, Pre-Collision Throttle Management Lane Sway and Departure Warning។
ទន្ទឹមនឹងនេះ ក្រុមហ៊ុននេះក៏មានបន្ថែមនៅបច្ចេកវិទ្យាបន្ថែមទៅលើ Subaru XV Eye Site ថ្មីគឺ Dual X-MODE ដែលភ្ជាប់មកជាមួយមុខងារ Snow/Dirt និង Deep Snow/Mud ដើម្បីបង្កើនទំនុកចិត្តក្នុងការបើកបរ។ SI-Drive អាចជ្រើសរើសរបៀបបើកបរបែប Sport សម្រាប់ការបង្កើនល្បឿន និងមុខងារ Intelligent mode សម្រាប់ការបើកបរកាន់តែរលូន និងបង្កើនការសន្សំសំចៃប្រេង រួមទាំងប្រព័ន្ធហ្រ្វាំងស្វ័យប្រវត្តិ Auto Vehicle Hold ផងដែរ។
ចំពោះផ្នែកខាងក្រៅរបស់ Subaru XV EyeSight មានការកែលម្អដូចជា ចង្កៀងមុខ LED បិទ/បើក ដោយអូតូ, កញ្ចក់ចំហៀងអូតូ, ប៉ាណាខាងមុខឌីស្សាញថ្មី និងថាសកង់ស្ព័រថ្មីទំហំ ១៧ អ៊ីង ខណៈដែលកាប៊ីនត្រូវបានបំពាក់ដោយកៅអីដែលអាចលៃតម្រូវដោយថាមពលបាន ៨របៀបសម្រាប់អ្នកបើកបរ, កាំមេរ៉ាមួយជុំ ៣៦០ ដឺក្រេ និងអេក្រង់ពហុមុខងារ multi-function ទំហំ ៦,៣ អ៊ីញ៕