[ទីផ្សារបរទេស] កាលពីខែកញ្ញា ឆ្នាំ ២០១៦ កន្លងទៅ Honda Civic Type R ត្រូវបានបង្ហាញខ្លួនជាលើកដំបូងនៅឯ Paris Motor Show និងបានបង្ហាញខ្លួននៅកម្មវិធី Vietnam Motor Show ២០១៨ ខណៈពេលនេះម៉ូដែល Honda Civic Type R ត្រលប់មកប្រទេសវៀតណាមវិញជាជំនាន់ថ្មីទី៥។
ការរចនានៃ Civic Type R គឺផ្អែកលើរថយន្ត Civic hatchback ប៉ុន្តែត្រូវបានកែប្រែដើម្បីផ្តល់នូវប្រសិទ្ធភាពនៃប្រព័ន្ធ aerodynamic និងការបើកបរនៅលើផ្លូវផងដែរ។ ផ្នែកខាងមុខនៃរថយន្តមាន air intake ខាងមុខធំ និងមានកាងខាងមុខទាប។
រថយន្តនេះមានប្រវែងសរុប ៤,៥៦០ ម.ម ទទឹង ១,៨៧៥ ម.ម, កម្ពស់ ១,៤៣៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៧០០ ម.ម និងបាតខ្ពស់ពីដី ១៣២ ម.ម។ រថយន្តនេះបំពាក់ជាមួយយថាសកង់ស្ព័រពណ៌ខ្មៅទំហំ ២០ អ៊ីញរបស់ BBS ជាមួយ accents ពណ៌ក្រហម។ ភ្ជាប់មកជាមួយសំបកកង់ 245/30 R20 high performance និងប្រព័ន្ធ suspension MacPherson នៅផ្នែកខាងមុខ ខណៈដែលផ្នែកខាងក្រោយ multi-link។
ផ្នែកខាងក្រោយគួរឱ្យចាប់អារម្មណ៍ជាមួយនឹងកាង spoiler ធំ, កាងលំហូខ្យល់ diffuser ប្រភេទកាបូននៅខាងក្រោយ និងស៊ីម៉ាំងចំនួន៣។
ចំពោះផ្នែកខាងក្នុងគឺផ្អែកលើ Civic ធម្មតា ប៉ុន្តែត្រូវបានផ្លាស់ប្តូរទៅជាទីតាំងបើកបរទាប និងលេខដៃខ្ពស់ជាង ដើម្បីងាយស្រួលផ្លាស់ប្តូរប្រអប់លេខ។ ផ្នែកខាងក្នុងមាន២ពណ៌ ខ្មៅ និងក្រហម។ ដៃចង្កូតស្រោបដោយស្បែក Alcantara ជាមួយនឹង hands-free keys, អេក្រង់កម្សាន្ត Touch Screen ទំហំ ៧ អ៊ីង ភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto ។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Civic Type R ដំណើរការដោយម៉ាស៊ីន K20C1 ចំណុះ ២,០ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ៣០៦ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខដៃ ៦វគ្គ និងប៉ុង១ ដែលអាចឲ្យរថយន្តនេះបង្កើនល្បឿនបានពី ០-១០០គីឡូម៉ែត្រ/ម៉ោង ប្រើរយះពេល ៥,៧ វិនាទី និងល្បឿនអតិបរមា ២៧២ គីឡូម៉ែត្រ/ម៉ោង។
ចំពោះតម្លៃ Civic Type R នៅប្រទេសវៀតណាម ត្រូវបានកុម្មង់ទិញដោយក្រុមហ៊ុនេកជន ជាមួយតម្លៃជាង ១៧៦ ៦៣៩ ដុល្លារ៕