Nissan បញ្ចេញនៅរូបភាព Teaser រថយន្តអគ្គីសនីរបស់ខ្លួន មុនពេលចេញជាផ្លូវការនៅទីផ្សារអឺរ៉ុប

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការបញ្ចេញនៅរូបភាព Teaser នៃរថយន្តអគ្គិសនីរបស់ខ្លួនដែលគ្រោងនឹងបង្ហាញខ្លួននៅអឺរ៉ុបក្នុងពេលឆាប់ៗនេះ ហើយបាននិយាយថារថយន្តអគ្គិសនីនេះនឹងជំនួស Nissan March/Micra ដែលជាម៉ូដែលបច្ចុប្បន្ននេះ។

ចំពោះរថយន្តអគ្គិសនី Nissan នឹងត្រូវបានដាក់ជាម៉ូដែល entry-level ដំបូងនៅក្នុងទីផ្សារអ៊ឺរ៉ុបជំនួសឲ្យម៉ូដែលបច្ចុប្បន្ន March/Micra ដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹង CMF B-EV platform ដែលបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Renault សម្រាប់រថយន្តអគ្គិសនី។ រថយន្តនេះ​នឹង​ត្រូវ​បាន​ដំឡើង​នៅ​រោងចក្រ Renault ElectriCity ក្នុង​ប្រទេស​បារាំង ខណៈ Nissan នឹង​ទទួល​ខុស​ត្រូវ​លើ​ការ​រចនា​រថយន្ត​អគ្គិសនី​តូច​នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ Nissan លោក Ashwani Gupta។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន Nissan មិន​បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​ស៊ីជម្រៅ​ណាមួយ​អំពី​រថយន្ត​អគ្គិសនី​នេះ​ទេ។ ប៉ុន្តែ​ពី​រូបភាព​ Teaser ​បង្ហាញ​ពី​ការ​រចនា​ចង្កៀង​ LED រាងមូល​ដែល​តុបតែង​ជាមួយ​ឡូហ្គោ Nissan នៅចំកណ្តាលគម្របម៉ាស៊ីន។ ខណៈពេលដែលភ្លើងខាងក្រោយត្រូវបានរចនាឡើងឱ្យមានរាងមូលផងដែរ រួមជាមួយនឹងតួទ្វារ៥ ដែលស្រដៀងទៅនឹង Honda e នាពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះដែរ រថយន្តអគ្គិសនីនេះនឹងជាផ្នែកមួយនៃផែនការរបស់ខ្លួនក្នុងការលក់រថយន្តអគ្គិសនីយ៉ាងហោចណាស់ ៣៥ គ្រឿងក្រោមក្រុមហ៊ុន Renault- Nissan – Mitsubishi Alliance នៅឆ្នាំ ២០៣០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម