[ទីផ្សារបរទេស] បើទោះបីជា Suzuki Jimny បានដាក់លក់នៅលើទីផ្សារពិភពលោកមួយរយៈមកហើយ ប៉ុន្តែរថយន្ត Suzuki Jimny នៅតែមានប្រជាប្រិយភាពសម្រាប់អតិថិជន។ ដោយសារតែថ្មីៗនេះ មានសេចក្តីរាយការណ៍មកថា អតិថិជនជនជាតិជប៉ុនដែលបានបញ្ជាទិញរថយន្តប្រភេទ SUV ក្នុងអំឡុងពេលនេះ អាចនឹងរងចាំយូរដើម្បីយករថយន្តរហូតដល់ជិតពេញមួយឆ្នាំ។
យោងតាម គេហទំព័រជប៉ុន Bestcar រាយការណ៍ថា Suzuki Jimny SUV ដែលដាក់លក់ដំបូងក្នុងប្រទេសជប៉ុនក្នុងខែកក្កដា ឆ្នាំ ២០១៨ នៅតែមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ននេះ។ ដោយអតិថិជនដែលបានកុម្ម៉ង់ក្នុងអំឡុងពេលនេះ រំពឹងថានឹងទទួលបានរថយន្តក្នុងរយៈពេលប្រហែល ១ ឆ្នាំ ខណៈពេលដែលរថយន្ត Jimny Sierra ប្រភេទ global ក៏នឹងចំណាយពេលប្រហែល ១១ ខែដើម្បីទទួលបានរថយន្តផងដែរ។
ទន្ទឹមនឹងនេះ បើយោងតាមគេហទំព័រ Drive.com.au ថា ទីផ្សារអូស្ត្រាលីជាមធ្យមមានការបញ្ជាទិញ Suzuki Jimny ប្រហែល ២០០ គ្រឿង/សប្តាហ៍ ប៉ុន្តែ Suzuki អាចចែកចាយបានត្រឹមតែ ៦៤ គ្រឿងក្នុងមួយសប្តាហ៍ជាមធ្យម។ ជាលទ្ធផល អតិថិជននឹងត្រូវរង់ចាំការចែកចាយម៉ូដែលនេះលើសពី ៦ ដល់ ៧ ខែ ហើយវាអាចកើនឡើងដល់ទៅ ១២ ខែនៅក្នុងពណ៌ និងម៉ូដែលរងមួយចំនួន។
ទោះជាយ៉ាងណាក៏ដោយ សម្រាប់រថយន្ត Kei តូចៗរបស់ Suzuki ដូចជា Alto, Hustler, Wagon R និង Spacia ចំណាយពេលត្រឹមតែមួយខែប៉ុណ្ណោះក្នុងការដឹកជញ្ជូន៕