រថយន្ត Honda Fit ជំនាន់ថ្មីចុងក្រោយបង្អស់ បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងកម្មវិធី Tokyo Motor Show។
រថយន្តប្រភេទ Hatchback ថ្មីមានការរចនាយ៉ាងស្រស់ស្អាត រំលេចដោយក្រូមេយ៉ាងទាក់ទាញ ហើយនឹងមានជម្រើសចំនួន ៥ម៉ូដែល គឺ Basic, Home, Ness, Crosstar និង Luxe។
ថ្វីបើមិនទាន់បង្ហាញលម្អិតអំពីជម្រើសម៉ាស៊ីនរបស់វា ប៉ុន្តែ Honda អះអាងថា នឹងមានម៉ូដែល Fit Hybrid ដែលប្រើម៉ូទ័រអគ្គិសនី ២ ដូច Honda Accord Hybrid ដែរ។
រថយន្ត Honda Fit ថ្មី នឹងបំពាក់បច្ចេកវិទ្យា Honda SENSING និងមុខងារជំនួយការបើកបរកម្រិតខ្ពស់ជាច្រើន ដែលប្រើប្រាស់កាមេរ៉ាមុខជាមួយសេនស័រ ៨គ្រាប់ទាំងមុខ-ក្រោយរថយន្ត ដើម្បីធានាសុវត្ថិភាពខ្ពស់បំផុត។
មិនតែប៉ុណ្ណោះ វានឹងបំពាក់មុខងារថ្មីរបស់ Honda ហៅថា “CONNECT” ដែលអនុញ្ញាតឲ្យអ្នកបើកបរ អាចបញ្ជាមុខងារមួយចំនួនពីចម្ងាយ តាមរយៈស្មាតហ្វូនទៀតផង។ Honda Fit ថ្មីនឹងចេញលក់នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ខណៈតម្លៃរបស់វានឹងត្រូវបង្ហាញនៅពេលក្រោយ៕