Jeep Wagoneer ប្រភេទ SUV ខ្នាតធំ គ្រោងនឹងដាក់លក់នៅទីផ្សារប្រទេសវៀតណាម

[ទីផ្សារបរទេស] ក្រុមហ៊ុន​ចែកចាយ Jeep នៅ​ប្រទេស​វៀតណាម មានគម្រោងនឹង​នាំចូល​រថយន្ត Wagoneer ជា​ប្រភេទ SUV ខ្នាតធំ​នៅក្នុង​ឆ្នាំ ២០២២ នេះ។ ក្នុងនោះអ្នកតំណាងក្រុមហ៊ុន JVA ដែលជាអ្នកចែកចាយម៉ាករថយន្តម៉ាក Jeep និង Ram នៅប្រទេសវៀតណាមបាននិយាយថា “ផែនការលក់ Wagoneer មានរួចហើយ ប៉ុន្តែការកំណត់រចនាសម្ព័ន្ធ និងចំនួនរថយន្ត SUV នេះដែលការបញ្ជាទិញគឺនៅតែរង់ចាំការពិចារណា” ។

សម្រាប់រថយន្ត Wagoneer នៅ​សហរដ្ឋ​អាមេរិក​មាន ២ប្រភេទ ដូចជា Wagoneer ស្តង់ដារ​មាន​តម្លៃ​ចាប់​ពី​ ៥៨ ៩៩៥ ដុល្លារ និងប្រភេទកាន់តែទំនើប Grand Wagoneer មានតម្លៃចាប់ពី ៨៨ ៥៩០​ ដុល្លារ។ ខណៈ ម៉ូដែល SUV នេះមានប្រវែង ៥,៤៥៣ ម.ម, ទទឹង ២,១២៣ ម.ម, កម្ពស់ ១,៩២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣,១២៤ ម.ម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះផ្នែកម៉ាស៊ីនរបស់ម៉ូដែលស្តង់ដារ Wagoneer ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៥,៧​ លីត្រ V8 អាចផលិតកម្លាំងបាន ៣៩២ សេះ និងកម្លាំងរមួល ៥៤៧ ញ៉ូតុនម៉ែត្រ ។ ខណៈពេលដែលរថយន្ត Jeep Grand Wagoneer ក៏ប្រើប្រាស់ម៉ាស៊ីន V8 ជាមួយនឹងទំហំធំជាងនេះដោយមានចំណុះ ៦,៤ លីត្រ ផលិតកម្លាំងបាន ៤៧១ សេះ កម្លាំងរមួល ៦១៧ ញ៉ូតុនម៉ែត្រ និងភ្ជាប់មកជាមួយប្រអប់លេខអូតូ ៨ វគ្គ។

 

ជាមួយគ្នានេះ នៅក្នុងផ្នែករថយន្ត SUV ដែលមានទំហំធំ និងមានគោលបំណងសម្រាប់អតិថិជនជាលក្ខណៈគ្រួសារ ឬដឹកជញ្ជូនភ្ញៀវ VIP។ ដោយរថយន្ត Wagoneer ស្តង់ដារនៅក្នុងកាប៊ីនបំពាក់ជាមួយនឹងកៅអីពូកស្បែកប្រភេទអេឡិចត្រូននិច, កៅអីអ្នកបើកបរភ្ចាប់ដោយមុខងារកម្តៅ, អេក្រង់កម្សាន្ត touchscreen ទំហំ ១០,១ អ៊ីញ ភ្ជាប់ដោយមុខងារ Wi-Fi និងប្រព័ន្ធ GPS ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម