Polestar នឹង​ចាប់​ផ្ដើម​ចែកចាយរថយន្តអគ្គិសនីសុទ្ធ Polestar 2 នៅខែក្រោយនេះ នៅទីផ្សារអូស្ត្រាលី

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត Polestar បាន​ធ្វើការ​ចាប់​ផ្ដើម​ដាក់បញ្ចេញរថយន្តអគ្គិសនីសុទ្ធ Polestar 2 នៅក្នុងប្រទេសអូស្ត្រាលីជាផ្លូវការ មុន​ពេល​ការ​ចែក​ចាយ​ចាប់​ផ្ដើម​ក្នុង​ខែ​មីនា។ ក្នុងនោះ ក្រុមហ៊ុនផលិត​រថយន្ត​បាន​រៀបចំ​កម្មវិធី “test-drive roadshow” នៅ Melbourne, Sydney, the Gold Coast និង Brisbane ក្នុងពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយ​ផ្តល់​ឲ្យអតិថិជន​ជាង ១,៦០០ នាក់​នៅឪកាស​ទទួល​បាន​បទពិសោធន៍ពីរថយន្តអគ្គិសនីខ្លួនដោយផ្ទាល់។

ទន្ទឹមនឹងនេះ ការបញ្ជាទិញជិត ៣០០ គ្រឿង សម្រាប់ Polestar 2 ត្រឹមក្នុងរយៈពេល ៤៨ ម៉ោងបន្ទាប់ពីការបញ្ចប់នៃការបង្ហាញផ្លូវសាកល្បង។ ជាមួយគ្នានេះ ក្រុមហ៊ុន Polestar Australia នឹង​លក់​រថយន្ត ២ ក្នុង​ចំណោម ៣ គ្រឿង​ផ្សេង​គ្នា ដោយ​វាប្រជែង​នឹង​រថយន្ត Tesla Model 3 និង Hyundai Ioniq 5។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចាប់ផ្តើមពីប្រភេទ Standard rang ជាមួយនឹងម៉ូទ័រអគ្គិសនីមួយ ហើយមានតម្លៃចាប់ពី ៤៣ ១០៩ ដុល្លារ ។ សម្រាប់អ្នក​ដែល​ចង់​បានការបើកបរ​ផ្លូវ​ឆ្ងាយ​អាច​ជ្រើសរើស​ជម្រើស​ប្រភេទ Long rang ​single motor ដែល​មាន​តម្លៃ​ចាប់​ពី ៤៦ ៧០៧ ដុល្លារ។ ចំណែកប្រភេទ long rang dual motor ដែលមានតម្លៃចាប់ពី ៥០ ៣០៥ ដុល្លារ ។

ក្នុងនោះក្រុមហ៊ុន Polestar បានទទួលយកការលក់ (direct-to-customer) នៅក្នុងប្រទេសអូស្ត្រាលី ដែលរួមបញ្ចូលការធានាការពេញចិត្តរបស់អតិថិជន ដែលអតិថិជនអាចប្រគល់រថយន្តរបស់ពួកគេមកវិញជាមួយការសងប្រាក់វិញក្នុងរយៈពេលប្រាំពីរថ្ងៃបន្ទាប់ពីការចែកចាយ ហើយរថយន្តមិនត្រូវបានបើកបរលើសពី ៥០០ គីឡូម៉ែត្រ។ ម៉ូឌែល Polestar ទាំងអស់ដែលលក់ក្នុងប្រទេសអូស្ត្រាលីក៏មានស្តង់ដារជាមួយនឹងការធានារយៈពេល ៥ ឆ្នាំផងដែរ។

នាយកគ្រប់គ្រង Polestar Australia លោក Samantha Johnson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មានការចាប់អារម្មណ៍មិនគួរឲ្យជឿចំពោះរថយន្តអគ្គិសនីនៅក្នុងប្រទេសអូស្ត្រាលី ជាមួយនឹងការលក់កើនឡើងជាង ១៩០% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងឆ្នាំ ២០២១” ។ “យើងពិតជារំភើបដែល Polestar 2 ឥឡូវនេះនៅទីនេះដើម្បីជួយបំពេញតម្រូវការនោះ។ ជាមួយនឹងរថយន្តចំនួន ១៨០ គ្រឿងក្នុងប្រទេសអូស្ត្រាលី និងត្រៀមខ្លួនជាស្រេចសម្រាប់ការចែកចាយនៅក្នុងខែមីនា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម