Toyota ចេញម៉ូដែល C-HR Orange Edition អង្រួនចិត្តអ្នកស្រលាញ់ពណ៌លេចៗ

Toyota បានប្រកាសតម្លៃជាផ្លូវការនៃរថយន្ត C-HR ស៊េរីឆ្នាំ២០២០ នៅចក្រភពអង់គ្លេស ដោយមានចំនួន ៤ម៉ូដែលសម្រាប់ឱ្យអតិថិជនជ្រើសរើស។

រថយន្ត C-HR ប្រភេទ Base Model បំពាក់យ៉ាន់ Alloy ទំហំ ១៧អ៊ីង, ចង្កៀងមុខ LED, អេក្រង់ Infotainment System អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto, កាមេរ៉ាក្រោយ, Dual-zone Climate Control និង កញ្ចប់មុខងារ Safety Sense។ វាមានតម្លសចាប់ពី ៣៣ ០០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកឯ រថយន្ត C-HR Design មានតម្លៃចាប់ពី ៣៦ ០០០ដុល្លារ មានជម្រើសម៉ាស៊ីនចំណុះ ១,៨លីត្រ Hybrid និង ម៉ាស៊ីន ២,០លីត្រ Hybrid, យ៉ាន់ ១៨អ៊ីង, កញ្ចក់ក្រោយពណ៌ខ្មៅ, កញ្ចក់ចំហៀងមានមុខងារកម្តៅ និងបិទ-បើកអូតូ, Smary Key, ផែនទី និងកម្តៅកៅអីមុខ ជាដើម។

រីឯ C-HR Excel មានជម្រើសម៉ាស៊ីនដូច C-HR Design ដែរ ហើយមានតម្លៃចាប់ពី ៣៨ ៨០០ដុល្លារ ដោយបន្ថែមអំពូល LED មុខក្រោយ, កៅអីស្បែក, កម្តៅដៃចង្កូត, កៅអីចុច, មុខងារ Blind Spot Monitor និង Rear Cross Traffic Alert ជាមួយហ្វ្រាំងអូតូ។

ចុងក្រោយគឺ C-HR Dynamic មានតម្លៃចាប់ពី ៣៨ ៩០០ដុល្លារ ដោយបន្ថែមពណ៌តួខ្លួន Metallic បញ្ច្រាសជាមួយដំបូលមកស្តង់ដារតែម្តង។

Toyota ក៏បានបន្ថែមម៉ូដែលមួយទៀតហៅថា Orange Edition ដែលផ្អែកលើម៉ូដែល Excel ជាមួយតួខ្លួនពណ៌ទឹកក្រូច Scorched Orange, មានដំបូលពណ៌ខ្មៅ, យ៉ាន់ពណ៌ខ្មៅគ្រើម ទំហំ១៨អ៊ីង, ប្រព័ន្ធសំឡេង JBL, ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ, ផលិតតែ ៥០០គ្រឿងប៉ុណ្ណោះ ហើយមានតម្លៃចាប់ពី ៤១ ៩០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម