រថយន្ត RX 450h ស៊េរីឆ្នាំ ២០២០ បានបង្ហាញមុខនៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត VMS កាលពីពេលកន្លងទៅថ្មីៗនេះ។ ពេលនេះមានការបង្ហាញតម្លៃលក់ពីក្រុមហ៊ុន Lexus ប្រចាំប្រទេសវៀតណាម ដែលរថយន្តម៉ូដែលនេះមាន ៤,៦៤ ពាន់លានដុង ស្មើនឹងប្រមាណ ២០ ម៉ឺនដុល្លារ។
RX 450h គឺជាស៊េរីឆ្នាំ ២០២០ ដែលវាមានការផ្លាស់ប្ដូរបន្តិចបន្តួចលើការឌីហ្សាញ និងមានបច្ចេកវិទ្យាថ្មីៗលើសពីស៊េរីមុន។ អំពូលភ្លើងខាងមុខហាក់មានរាងស្លីមជាងមុន ហើយរន្ធខ្យល់បានប្ដូររចនាបថថ្មីផងដែរ។ ចំណែកផ្នែកខាងក្នុងរបស់ RX 450h ឆ្នាំ ២០២០ មិនមានការផ្លាស់ប្ដូរនោះឡើយ។
ចំពោះប្រព័ន្ធម៉ាស៊ីនវិញ Lexus RX 450h នៅតែបំពាក់ប្រព័ន្ធម៉ាស៊ីន Hybrid ដែលប្រើម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ ៦ ស៊ីឡាំង គួបផ្សំនឹងម៉ូទ័រអគ្គិសនីចំនួនពីរ អាចផលិតកម្លាំងបាន ៣០៨ សេះ ដូចស៊េរីមុនដែរ៕