ទ្បានអគ្គិសនី VW ID.2 រំពឹងថានឹងចេញលក់នៅឆ្នាំ២០២៥

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Volkswagen របស់ប្រទេសអាល្លឺម៉ងបានរំពឹងថាខ្លួនគ្រោងនឹងផលិតរថយន្តអគ្គិសនី VW ID.2 ប្រភេទខ្នាតតូច ដែលមានតម្លៃសមរម្យប្រហែល ២២ ៣៣៦ ដុល្លារ។

សម្រាប់រថយន្តអគ្គិសនី VW ID.2 មានជម្រើស ២ ម៉ូឌែល Urban និង X Urban ដោយរយន្តទាំងពីរនេះបានយកគំរូពី ID.Life ដែលបានបង្ហាញនៅចុងឆ្នាំ ២០២១ កន្លងមក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី VW.ID.2 ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ MEB ដែលជាទំហំអាគុយ ៦២ គីទ្បូវ៉ាត់ ភ្ជាប់ជាមួយនឹងម៉ូទ័រអគ្គិសនី ១ ផលិតកម្លាំង ២៣១សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ជាមួយនឹងការសាកភ្លើងម្តង អាចជិះបានចម្ងាយ ៤០១ គីទ្បូម៉ែត្រ។

សូមបញ្ជាក់ថាការផលិតរថយន្ត VW ID.2 អាចនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសអេស្ប៉ាញ ជាមួយគោលដៅផលិតរថយន្តអគ្គិសនីប្រចាំឆ្នាំចំនួន ៥០ ម៉ឺនគ្រឿងនៅរោងចក្រ Martorell របស់ខ្លួននៅឆ្នាំ ២០២៥។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម