ឡាន Audi Q4 ប្រភេទអគ្គិសនី អាប់ដេតថ្មីសាកភ្លើងលឿនជាងមុន ៩នាទី

[ទីផ្សារបរទេស] រថយន្ត Audi Q4 e-tron SUV និង Sportback បានទទួលការអាប់ដេតថ្មីសម្រាប់ទីផ្សារចក្រភពអង់គ្លេស ដោយបានបង្កើនកម្លាំងសាកខ្លាំងជាងមុន អាចសាកភ្លើងលឿនជាងមុន។

ការអាប់ដេតថ្មីអាចឲ្យរថយន្ត Audi Q4 e-tron សាកភ្លើងបានក្នុងកម្លាំង ១៣៥kW ដែលមានន័យថាអាគុយចំណុះ ៨២kWh របស់ Q4 40 e-tron អាចសាកឡើងពេញដល់ ៨០% ក្នុងពេលត្រឹម ២៩នាទី ដែលលឿនជាងសមត្ថភាពសាកកម្លាំង ១២៥kW រយៈពេល ៩នាទី។ ចំណែកការសាកភ្លើងរបស់ Q4 50 e-tron វិញក៏សាកលឿនជាងមុន២នាទីផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi អាចបង្កើនកម្លាំងសាកលើរថយន្ត Q4 e-tron តាមរយៈការកែសម្រួលលើ Software ដែលគ្រប់គ្រងលើកម្ដៅអាគុយ និងប្រព័ន្ធបញ្ជា។ អតិថិជននៅចក្រភពអង់គ្លេសនឹងទទួលបានកម្លាំងសាកថ្មីនេះ ពីស្ថានីយសាកភ្លើងប្រមាណ ៣២ម៉ឺនកន្លែង ដែលមានទីតាំងនៅតាមប្រទេសអឺរ៉ុបចំនួន ២៦ប្រទេស។

បន្ថែមពីនេះដែរ Audi ប្រចាំនៅចក្រភពអង់គ្លេសក៏បានបង្ហាញចេញមុខងារសាកភ្លើងមួយចំនួនទៅលើកម្មវិធីស្មាតហ្វូន myAudi ជាមួយការដំឡើងអេក្រង់កម្សាន្ត MMI ឡើងដល់ ១១,៦អ៉ីញ ជំនួសឲ្យអេក្រង់ចាស់ទំហំ ១០,១អ៉ីញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម