[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Foxconn បានធ្វើការបញ្ចេញនូវម៉ូឌែលអគ្គិសនី E ដែលសហការគ្នារវាងក្រុមហ៊ុន Automobili Pininfarina និង Hon Hai Group ។
រថយន្តអគ្គិសនី E រចនាទ្បើងបែបស្ព័រត្រូវបានបង្កើតទ្បើងដោយសហការគ្នារវាងក្រុមហ៊ុនរចនាអ៊ីតាលី Pininfarina ដែលត្រូវផ្តល់ជូននូវ Drag Coefficient នៃ 0.22Cd ជាមួយនឹងទំហំសរុបប្រវែង ៥ ១០០មម, ទទឹង ២ ០០០មម និងគម្លាតកង់មុខក្រោយ ៣ ១០០មម។
រីឯខាងក្នុងនៃរថយន្តអគ្គិសនីនេះទទួលបានការរចនាទ្បើងយ៉ាងប្រណិតជាមួយនឹងអេក្រង់ភ្លោះ, កញ្ចក់ចំហៀងឌីជីថល និងដំបូលកញ្ចក់បែប Panoramic ដ៏ធំផងដែរ។
ចំពោះផ្នែកថាមពលវិញរថយន្តនេះបានបំពាក់នូវម៉ូទ័រអគ្គិសនីភ្លោះ ផលិតកម្លាំង ៧៣៧សេះ អាចបង្កើតល្បឿនពី ០-១០០ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោងត្រឹមតែ ២,៨ វិនាទីប៉ុណ្ណោះ។ ខណៈដែលកម្រិតនៃការប្រើប្រាស់ពេលបើកបរក្នុង ១ សាកអាចធ្វើដំណើរបាន ៧៥០ គីទ្បូម៉ែត្រ៕