ប្រាក់ចំណេញរបស់ Volkswagen កើនឡើង បើទោះលក់ឡានដាច់តិចជាងមុន

ក្រុមហ៊ុន Volkswagen បានប្រាប់ឲ្យដឹងថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានកើនឡើងកាលពីឆ្នាំមុន បើទោះបីជាការលក់រថយន្តបានចំនួនតិចជាងមុន ដោយសារតែកង្វះខាតបន្ទះឈីបអេឡិចត្រូនិច ខណៈអ្នកទិញបានជ្រើសរើសយករថយន្តដែលមាន Option ខ្ពស់ៗ។

គួរឲ្យដឹងថា ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ខាងលើ បានកើនឡើង ៧៥ ភាគរយដល់ ១៥,៤ ពាន់លានអឺរ៉ូ (១៦,៨ ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២១។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនដែលក្តោបម៉ាកចំនួន ១២ នេះ លក់រថយន្តបានចំនួន ៨,៦ លានគ្រឿងកាលពីឆ្នាំមុន ពោលគឺតិចជាងឆ្នាំ ២០២០ រហូតដល់ទៅ ៦០០ ០០០គ្រឿង និង ២,៤ លានគ្រឿង បើធៀបនឹងឆ្នាំ ២០២១។

យ៉ាងណាមិញ ក្រុមរថយន្តធំបំផុតទី២ របស់ពិភពលោកខាងលើ រំពឹងថា បរិមាណនៃការលក់នឹងកើនឡើងពី ៥ ទៅ ១០ ភាគរយនៅឆ្នាំ ២០២២ ទោះបីជាមានផលប៉ះពាល់ជាបន្តបន្ទាប់នៃបន្ទះឈីបអេឡិចត្រូនិចក៏ដោយ។

មិនតែប៉ុណ្ណោះ ប្រាក់ចំណូលត្រូវបានគេរំពឹងថា នឹងកើនឡើងចន្លោះពី ៨ ទៅ ១៣ ភាគរយនៅឆ្នាំ ២០២២ ជាមួយនឹងការត្រឡប់មកវិញនៃការលក់ នឹងឈានដល់ចន្លោះពី ៧ ទៅ ៨,៥ ភាគរយ ធៀបនឹង ៧,៧ ភាគរយក្នុងឆ្នាំ ២០២១ និង ៤,៣ ភាគរយក្នុងឆ្នាំ ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម