Suzuki ចេញលក់ឡាន XL7 ស៊េរីឆ្នាំ ២០២២ នៅថៃ ជាមួយតម្លៃខ្ទង់ ២ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានបញ្ចេញនូវម៉ូឌែល XL7 ស៊េរីឆ្នាំ ២០២២ សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃជាផ្លូវការ ជាមួយការអភិវឌ្ឍន៍ថ្មីកាន់តែស្ព័រ និងតម្លៃចាប់ពី ២៣ ២៧៤ ដល់ ២៣ ៥៧៣ ដុល្លារ។

រថយន្ត Suzuki XL7 ទទួលបានការរចនាទ្បើងបែបស្ព័រដោយបំពាក់ជាមួយនឹងចង្កៀងមុខ LED, អំពូលជួយបំភ្លឺពេលថ្ងៃ DRL, អំពូលកាត់អ័ព្ទខាងក្រោយ, កញ្ចក់ចំហៀងអូតូ, ថាសកង់ស្ព័រទំហំ ១៦អ៊ីញ, ដៃទ្វារក្រូមេ និងកាងដំបូលផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈដែលផ្នែកខាងក្នុងវិញបានបំពាក់អេក្រង់កម្សាន្តទំហំ ១០អ៊ីញ អាចភ្ជាប់ជាមួយនឹង Apple CarPlay និងAndroid Auto រួមទាំងឧបករណ៍ភ្ជាប់ USB និង HDMI, រន្ធដោតភ្លើង ១២ Volt, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិខាងក្រោយ, Keyless Entry ជាមួយនឹងប្រព័ន្ធ Keyless Push Start និងកុងទ័រឌីជីថល LCD ជាដើម។

រថយន្ត Suzuki XL7 បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពរួមមាន៖ ប្រព័ន្ធគ្រប់គ្រងលំនឹង ESP, ប្រព័ន្ធជំនួយពេលទ្បើងចំណោត, ប្រព័ន្ធហ្វាំ្រង ABS /EBS, កាំមេរ៉ាមើលក្រោយ, reversing sensors ជាមួយនឹងសំលេងរោទ៍ និង 2 ISOFIX សម្រាប់កៅអីកុមារ។

សម្រាប់រថយន្ត Suzuki XL7 ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីទ្បាំង ផលិតកម្លាំង ១០៥សេះ និងកម្លាំងរមួល ១៣៨ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ ៤ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម