[ទីផ្សារបរទេស] ក្រុមហ៊ុន Chevrolet បានធ្វើការបញ្ចេញវីដេអូ teaser មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អំពីរថយន្តអគ្គិសនីសុទ្ធ Chevy Equinox ដែលនឹងមកដល់នាពេលខាងមុខនេះ។
ក្នុងវីដេអូនោះបានបង្ហាញអំពូលភ្លើងរបស់រថយន្តប្រភេទ Crossover ជាមួយនឹងរបារចង្កៀង LED រកកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងនៃផ្នែកខាងមុខ និងផ្នែកខាងក្រោយនៃរថយន្ត។ លើសពីនេះ Equinox នៅក្នុងវីដេអូក៏មានការលាបពណ៌ពីរពណ៌ដិតដែលផ្សំឡើងពីពណ៌ខៀវនៅផ្នែកខាងក្រោមនៃរថយន្ត និងពណ៌សនៅផ្នែកខាងលើ។
As the sun sets on winter, it's time for a new beginning. The First-Ever All-Electric #ChevyEquinox is on its way. Learn more at https://t.co/E2ut1Efo3Q pic.twitter.com/z3d9KocUos
— Chevrolet (@chevrolet) March 20, 2022
ក្នុងនោះ លោក Mary Barra នាយកប្រតិបត្តិរបស់ GM បានប្រកាសរថយន្តអគ្គិសនីសុទ្ធ Equinox ដែលនឹងមកដល់នាពេលខាងមុខនៅពិពណ៌ CES ២០២២ ក្នុងខែមករាកន្លងទៅ ហើយត្រូវបានប្រកាសរួមជាមួយនឹងរថយន្តអគ្គិសនី Blazer ថ្មីដែលទាំងពីរនឹងត្រូវប្រើប្រាស់នៅគ្រោងឆ្អឹង Ultium platform របស់ក្រុមហ៊ុនផលិតរថយន្ត។
ក្រុមហ៊ុន Chevrolet បានបង្ហាញថារថយន្តអគ្គិសនីសុទ្ធ Equinox នឹងមិនផ្អែកលើឈ្មោះដូចគ្នានោះទេ ដោយរថយន្តអគ្គិសនីថ្មីនេះ ត្រូវបាននិយាយថាជា “រថយន្ត SUV ដែលមានមុខងារ និងតម្លៃសមរម្យ” ហើយនឹងដាក់លក់ជាមួយនឹងតម្លៃចេញពីរោងចក្រ (MSRP) ប្រហែល ៣០ ០០០ ដុល្លារ ។
ទន្ទឹមនឹងការប្រកាសអំពីម៉ូដែលនេះ ក្រុមហ៊ុន Chevrolet បានទម្លាយថា រថយន្តនេះនឹងរក្សាកម្រិតតុបតែងរបស់ខ្លួន នៅពេលដែលផ្លាស់ប្តូរទៅអគ្គិសនី។ ការបង្ហាញការមើលជាមុនរបស់ Equinox បានបង្ហាញវាទាំងនៅក្នុងប្រភេទ LT និង RS ខណៈពេលក្រោយម៉ាកបានបង្ហាញថា Blazer EV នឹងទទួលបានការតុបតែងបែបស្ព័រផងដែរ។
គួរឲ្យដឹងថា នៅពេលដែលខ្លួនបានប្រកាសនៅម៉ូដែល Equinox និង Blazer EV នៅដើមឆ្នាំនេះ ក្រុមហ៊ុន GM បាននិយាយថា ម៉ូដែលទាំងនេះនឹងចេញនៅឆ្នាំ ២០២៣ ជារថយន្តឆ្នាំ ២០២៤ ៕