Chevrolet Equinox ស៊េរីឆ្នាំ ២០២៥ ទទួលបានការឌីស្សាញថ្មី ឯតម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញចេញនៅរូបរាងដំបូងរបស់រថយន្ត Chevrolet Equinox ស៊េរីឆ្នាំ ២០២៥ ដែលទទួលបានការឌីស្សាញថ្មី ព្រមទាំងម៉ូដែលថ្មី all-new active ដែលផ្តោតលើការបើកបរ Off-road គ្រោងនឹងចេញលក់នៅពាក់កណ្តាលឆ្នាំ​ ២០២៤ ជាមួយតម្លៃលក់ប្រហែល ៣០ ០០០ដុល្លារនៅទីផ្សារសហរដ្ឋអាមេរិក ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៦៥៣ ម.ម ទទឹង ១ ៩០២ ម.ម កំពស់ ១ ៦៦៧ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៣០ ម.ម និងបានធ្វើការអាប់ដេតនៅផ្នែកម៉ាស៊ីនដែលបំពាក់ជាមួយម៉ាស៊ីនសាំងចណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៧៥ សេះ និងកម្លាំងរមួល ២៧៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គថ្មី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet Equinox ស៊េរីថ្មីនេះ មានរូបរាងហាប់ណែនជាងមុន ដោយមានប៉ាណាមុខមុខផ្ទាំងធំស្រោបដោយក្រូម៉េ ថាសកង់ស្ព័រថ្មីទំហំ ២០អ៉ីញជាដើម ។ ខណៈនៅផ្នែកខាងក្នុង ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១១ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១១,៣ អ៉ីញថ្មី ភ្ជាប់ប្រព័ន្ធប្រតិបត្តការ Google Biult-in ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម