Vinfast នឹងវិនិយោគទឹកប្រាក់ប្រមាណ ៤ ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក

[បរទេស] ក្រុមហ៊ុន Vinfast បានប្រកាសថាខ្លួននឹងវិនិយោគទឹកប្រាក់ប្រមាណ ៤ ពាន់លានដុល្លារដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី និងថ្ម នៅរដ្ឋ North Carolina សហរដ្ឋអាមេរិក។

សម្រាប់ក្រុមហ៊ុន Vinfast និងរដ្ឋាភិបាលនៃរដ្ឋ North Carolina បានប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការសាងសង់រោងចក្រផលិតដំបូងរបស់ VinFast នៅក្នុងទីផ្សារអាមេរិកខាងជើង។ ហើយគម្រោងនេះបានវិនិយោគមានទំហំទឹកប្រាក់ប្រមាណ ២ ពាន់លាន ដែលដំណាក់កាលទី ១ បានរំពឹងថានឹង    ផលិតរថយន្តបាន ១៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ និងផ្តើមសាងសង់នៅឆ្នាំ ២០២២ បន្ទាប់ពីទទួលបានលិខិតអនុញ្ញាតសាងសង់ ហើយនឹងដំណើរការនៅខែកក្កដា ឆ្នាំ ២០២៤។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រោងចក្ររបស់ VinFast នឹងមានទីតាំងនៅសួនឧស្សាហកម្ម Triangle Innovation Point, Chatham County ដែលមានផ្ទៃដីប្រហែល ៨០០ ហិកតា។ រោងចក្រនេះមានតំបន់សំខាន់ៗចំនួន ៣៖ តំបន់ផលិត និងដំឡើងរថយន្តអគ្គិសនី និងរថយន្តក្រុងអគ្គិសនី តំបន់ផលិតថ្មសម្រាប់ផលិតផលរថយន្តអគ្គិសនី និងតំបន់ឧស្សាហកម្មជួយដល់សម្រាប់អ្នកផ្គត់ផ្គង់ផងដែរ។

ដោយទ្បែកចំពោះក្រុមហ៊ុន VinFast នឹងបន្តវិនិយោគលើរោងចក្រក្នុងដំណាក់កាលផ្សេងៗ ដែលម៉ូដែលដំបូងគេនឹងផលិតនៅរោងចក្ររួមមាន VF 9 – SUV ខ្នាតធំ ៧ កៅអី និង VF 8 – ប្រភេទ SUV ខ្នាតកណ្តាល ៥ កៅអីជាដើម។ បន្ថែមពីនេះមុនពេលក្រុមហ៊ុន VinFast ផលិតរថយន្តផ្សេងទៀតដូចជា GM, Ford និង Siemens ក៏មានការវិនិយោគនៅសហរដ្ឋអាមេរិក ដែលជួយបង្កើតការងាររាប់ពាន់នាក់។

សូមបញ្ជាក់ថាកាលពីឆ្នាំមុន ប្រធានាធិបតីអាមេរិក លោក Joe Biden បានចុះហត្ថលេខាលើឯកសារហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃ ១,២ ពាន់លានដុល្លារ ដែលជួយកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់រថយន្តអគ្គិសនី។ហើយក្រុមហ៊ុនផលិតរថយន្តអាមេរិកក៏បានចុះហត្ថលេខាលើផែនការដើម្បីមានចំណែកទីផ្សារ ៥០% ​​នៃរថយន្តអគ្គិសនីនៅឆ្នាំ ២០៣០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម