Audi ប្រកាសឈប់លក់ឡានម៉ាស៊ូតនៅប្រទេសមួយនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុន Audi បានប្រកាសពីការឈប់លក់រថយន្តម៉ាស៊ូតថ្មីនៅប្រទេសហូឡង់ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះ ដោយហេតុផលថាតម្រូវលើរថយន្តម៉ាស៊ូតមានការធ្លាក់ចុះ។

ចាប់ពីថ្ងៃទី០១ ខែមេសាតទៅ នៅលើទីផ្សារប្រទេសហូឡង់ នឹងមានលក់តែរថយន្តប្រើប្រេងសាំង ហើយរថយន្តមួយចំនួនអាចនឹងដំណើរការរួមគ្នាជាមួយម៉ូទ័រអគ្គិសនី ដូចជារថយន្តប្រភេទ Plug-in Hybrid ជាដើម។ ជាក់ស្ដែងរថយន្តប្រភេទ TFSI និង TFSIe នឹងដាក់លក់ជាមួយរថយន្តអគ្គិសនី រួមជាមួយរថយន្ត Q6 E-Tron ដែលត្រៀមប្រកាសចេញឆាប់ៗផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងផងដែរថានៅឆ្នាំ២០២៥ នឹងជាឆ្នាំដែល Audi ប្រកាសចេញរថយន្តថ្មីចុងក្រោយជាមួយម៉ាស៊ីនពីស្តុង ហើយនៅឆ្នាំ២០៣៣ខាងមុខ ក្រុមហ៊ុនរថយន្តប្រណីតរបស់អាល្លឺម៉ង់នេះនឹងបញ្ចប់ការលក់រថយន្តម៉ាស៊ីនពីស្តុងទាំងស្រុងតែម្ដង។ យ៉ាងណាក្ដី ប្រទេសចិនអាចនឹងត្រូវបានលើកលែង​ ព្រោះថាតម្រូវការលើរថយន្តប្រេងឥន្ធនៈនៅតែមានខ្លាំងក្លានៅឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម