Audi ធ្លាក់ចុះ ខណៈដែល BMW កើនឡើងតិចតួច នៅដើមឆ្នាំ២០២២

[ទីផ្សារបរទេស] ក្រុមហ៊ុន BMW បានរាយការណ៍ពីការកើនឡើងចំនួនលក់រថយន្តចំនួន​ ៣,២% លើទីផ្សារអាមេរិក ក្នុងអំឡុងការលក់រយៈពេលបីខែដំបូងនៃឆ្នាំ២០២២នេះ ដោយលក់រថយន្តសរុបបាន ៧៣ ៧១៤គ្រឿង ដោយក្នុងនេះមានរាប់បញ្ចូលរថយន្ត Mini ចំនួន ៦ ៨៧៦គ្រឿង ផងដែរ។

រថយន្ត BMW ដែលលក់ចេញបានច្រើនជាងគេគឺជារថយន្តម៉ូដែល X ដែលមានផលិតនៅសហរដ្ឋអាមេរិកផ្ទាល់ ដោយត្រកូលរថយន្តប្រភេទនេះមានចំណែករហូតដល់ ៥៧% នៃចំនួនលក់សរុបរបស់ BMW ទាំងមូល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែកក្រុមហ៊ុន Audi ឯណោះ បានថយចុះចំនួនលក់ ៣៥% ក្នុងអំឡុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២២ សម្រាប់ការលក់លើទីផ្សារសហរដ្ឋអាមេរិក ដោយអាចលក់រថយន្តបានចំនួន ៣៥ ៥០៥គ្រឿង ប៉ុណ្ណោះ។

ក្នុងនោះដែរចំនួនលក់នៃរថយន្ត Q8 បានធ្លាក់ចុះរហូតដល់ ៦១% ធៀបនឹងរយៈពេលបីខែដំបូងនៃឆ្នាំ២០២១ ខណៈដែលរថយន្ត A6 បានថយចុះចំនួនលក់ ៥៩% ហើយរថយន្ត A3 បែរជាមានកំណើនចំនួនលក់ចំនួន ២,៩% ទៅវិញ។

ប្រធានក្រុមហ៊ុន Audi ប្រចាំសហរដ្ឋអាមេរិកបានបញ្ជាក់ថាការធ្លាក់ចុះចំនួនលក់នេះគឺដោយសារតែផលប៉ះពាល់មួយផ្នែកនៃវិបត្តិសង្វាក់ផ្គត់ផ្គង់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម