ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តឈានមុខគេនៅឥណ្ឌា គឺ Tata បានប្រកាសចេញនូវគំរូរថយន្តអគ្គិសនីថ្មី ហៅថា Tata Curvv ដែលជារថយន្តប្រភេទ coupe-SUV ហើយនឹងបង្ហាញខ្លួនក្នុងរយៈពេល ២ឆ្នាំខាងមុខ។
គំរូរថយន្ត Tata Curvv បានពាំនាំភាសាឌីហ្សាញថ្មីរបស់ក្រុមហ៊ុន ហៅថា “Digital” ដែលផ្តោតលើការឌីហ្សាញបែប clean surfacing និង dynamic lines។
គួរឲ្យដឹងថា រថយន្ត SUV ដើរដោយថាមពលអគ្គិសនីខាងលើ នឹងត្រូវផលិតលើគ្រោងឆ្អឹង Tata Generation 2 EV Architecture។ ក្រុមហ៊ុន Tata បានបញ្ជាក់ថា រថយន្ត Curvv នៅពេលចេញលក់ អាចមានសមត្ថភាពផ្តល់ចម្ងាយបើកបរដល់ទៅ ៥០០គីឡូម៉ែត្រឯណោះ នៅពេលសាកភ្លើងពេញម្តង។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរថយន្តឥណ្ឌាខាងលើ ក៏បានបញ្ជាក់បន្ថែមថា វានឹងមានប្រភេទម៉ាស៊ីនប្រើប្រេងដែរ នាថ្ងៃអនាគត៕