កាន់តែកាច! Nissan Pathfinder ឆ្នាំ២០២៣ ម៉ូដែលពិសេសថ្មី កែជើងក្រោមកាន់តែអេម និងខ្លាំងជាងមុន

ក្រុមហ៊ុន Nissan បានប្រកាសចេញរថយន្ត Pathfinder ស៊េរីឆ្នាំ២០២៣ ម៉ូដែលពិសេសថ្មី ហៅថា “Nissan Pathfinder Rock Creek”។

រថយន្ត SUV នេះនឹងត្រូវបង្ហាញខ្លួនជាផ្លូវការ នៅក្នុងកម្មវិធី New York International Auto Show ជាមួយនឹងកម្លាំងខ្លាំងជាងម៉ូដែល Pathfinder ធម្មតា, ជើងក្រោមកែកុនថ្មី និង បានតុបតែងកាន់តែកាច។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Pathfinder Rock Creek ខុសប្លែកពីម៉ូដែលធម្មតាត្រង់ ប្រើប៉ាណាមុខ V-motion ពណ៌ខ្មៅ, តែម Rock Creek, រឺហ្គែរលើដំបូល អាចផ្ទុកបាន ១០០គីឡូក្រាម, យ៉ាន់ទំហំ ១៨អ៊ីញ និង ផ្តល់ជម្រើសតួខ្លួន ៦ ពណ៌។ ជាមួយគ្នានេះដែរ វាក៏បានកែកុនជើងក្រោម ហើយឈរខ្ពស់ផុតពីដីជាងមុន ទៀតផង។

អ្វីដែលរឹតតែពិសេសនោះគឺ ម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 ​របស់វាត្រូវបានអាប់ដេត ឲ្យមានកម្លាំង ២៩៥សេះ និង កម្លាំងរមួល ៣៦៦ញ៉ូតុនម៉ែត្រ លើសពីម៉ូដែលធម្មតាដែលមានត្រឹម ២៨៤សេះ និង ៣៥១ញ៉ូតុនម៉ែត្រ។

គួរឲ្យដឹងថា រថយន្ត Nissan Pathfinder Rock Creek ឆ្នាំ២០២៣ នឹងចាប់ផ្តើមដឹកឲ្យអតិថិជននៅចុងរដូវក្តៅ ឆ្នាំ២០២២ ជាស៊េរីឆ្នាំ២០២៣ តែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម