Yamaha បញ្ចេញនូវម៉ូតូអំប្រ៊ីយ៉ា បែប Off-Road តម្លៃខ្ទង់ ៣ ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Yamaha បានបញ្ចេញនូវម៉ូតូអំប្រ៊ីយ៉ា ម៉ូដែល Crosser S ABS ស៊េរីឆ្នាំ ២០២៣ នៅក្នុងប្រទេសប្រេស៊ីល ដែលជាប្រភេទម៉ូតូបែប Off-Road និងបំពាក់បច្ចេកវិទ្យាកាន់តែទំនើប។

ការរចនារបស់ម៉ូតូ Yamaha Crosser S ABS គឺសម្រាប់អ្នកដែលចូលចិត្តជិះផ្លូវ Off-Roads ឬលក្ខណៈផ្សងព្រេង ដោយម៉ូតូនេះស្រដៀងគ្នាទៅនឹង Tracer 150 ផងដែរ។ ខណៈដែលម៉ូតូអំប្រ៊ីយ៉ា នេះបានបំពាក់មកជាមួយនឹងចង្កៀងមុខ-ក្រោយ LED រួមជាមួយនឹងភ្លើងស៊ីញ៉ូ, អេក្រង់ឌីជីថល LCD ដែលបង្ហាញប៉ារ៉ាម៉ែត្រទាំងអស់រួមទាំងរបៀប ECO ដើម្បីជួយសន្សំសំចៃប្រេងសម្រាប់ការធ្វើដំណើរឆ្ងាយ។ រីឯសំបកកង់ម៉ូតូនេះប្រភេទ Levorin ដែលមានទំហំ ១៧ អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហើយអ្វីដែលកាន់តែទំនើបនោះគឺប្រព័ន្ធ Dual-channel ABS anti-lock system សម្រាប់ទាំងកង់ខាងមុខ និងខាងក្រោយ បង្កើនសុវត្ថិភាពប្រតិបត្តិការជាដើម។

សម្រាប់ម៉ូតូ Yamaha Crosser S ABS បានប្រើប្រាស់ម៉ាស៊ីនសាំង SHOC ចំណុះ ១៤៩សេសេ ផលិតកម្លាំង ១២,៦សេះ និងកម្លាំងរមួល ១២,៧ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខ ៥ វគ្គ។ ធុងសាំងរបស់ម៉ូតូនេះអាចផ្ទុកបានចំណុះរហូតដល់ ១២ លីត្រ។

សូមបញ្ជាក់ថាម៉ូតូ Yamaha Crosser S ABS ស៊េរីឆ្នាំ ២០២៣ មានតម្លៃចាប់ពី ៣ ៦៤២ ដុល្លារសម្រាប់ទីផ្សារនៅក្នងប្រទេសប្រេស៊ីល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម