ក្រោយប្រកាសចេញជាផ្លូវការនូវម៉ូដែល RX ស៊េរីឆ្នាំ ២០២០ និង បន្ថែមប្រព័ន្ធសុវត្ថិភាព Lexus Safety System+ មកស្តង់ដាររួចមក ក្រុមហ៊ុន Lexus បានណែនាំបច្ចេកវិទ្យាចង្កៀងមុខ LED ថ្មីមួយដំបូងគេបង្អស់ឱ្យឈ្មោះថា BladeScan Adaptive High-Beam Headlights ។
BladeScan Adaptive High-Beam Headlights នឹងជួយឱ្យអ្នកបើកបរមើលផ្លូវខាងមុខឃើញកាន់តែប្រសើរជាងមុន ។ វានឹងជួយអ្នកបើកបរឱ្យអាចមើលឃើញកន្លែងដែលចង្កៀង LED ធម្មតាពិបាកមើលឃើញ ដូចជា គន្លាតផ្លូវ , អ្នកដំណើរថ្មើរជើង និង ឧបសគ្គផ្សេងៗជាដើម ។
Lexus គឺជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលប្រើប្រាស់ចង្កៀង LED លើរថយន្ត Lexus LS 600h ស៊េរីឆ្នាំ ២០០៧ និងជាអ្នកប្រើបច្ចេកវិទ្យាចង្កៀងមុខ Adaptive High-Beam Headlights ដំបូងគេបង្អស់លើរថយន្ត Lexus LS ស៊េរីឆ្នាំ ២០១២ ៕