Honda ប្រកាសចេញលក់ CB400X ស៊េរីឆ្នាំ ២០២២ ដែលជាម៉ូតូបែបផ្សងព្រេង តម្លៃខ្ទង់ ៦ ពាន់ដល្លារ

[ទីផ្សាបរទេស] ក្រុមហ៊ុន Honda បានបញ្ចេញនូវម៉ូឌែល CB400X ស៊េរីឆ្នាំ ២០២២ ប្រភេទចង្កះលេខខ្នាតធំ ជាមួយនឹងរូបរាងកាច ងាយស្រួលជិះធ្វើដំណើរបែបផ្សងព្រេង និង Off-Roads នៅលើទីផ្សារជប៉ុន។

សម្រាប់ម៉ូតូចង្កះលេខ Honda CB400X មានទំហំសរុបប្រវែង ២ ០៩៥, ទទឹង ៨៣០, កម្ពស់  ១ ២៩០, កម្ពស់ពីដីដល់កែប ៨១៩ និងប្រវែងគម្លាតកង់មុខក្រោយ ១ ២១0 មម។ ខណៈដែលទម្ងន់ ១៩៥ គីទ្បូក្រាម និងធុងសាំងអាចផ្ទុកបានចំណុះរហូតដល់ ១៧,៣ លីត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហើយរូបរាងម៉ូតូចង្កះលេខ Honda CB400X ទទួលការឌីហ្សាញបែបផ្សងព្រេង និងងាយស្រួលជិះធ្វើដំណើរផ្លូវ Off-Roads ដែលវាបានបំពាក់មកជាមួយនឹងតួរខ្លួនខ្ពស់។ បន្ថែមពីនេះម៉ូតូចង្កះលេខ Honda CB400X ក៏បានបំពាក់នូវរបាំងមុខការពារ, ចង្កៀងមុខ-ក្រោយ LED និងកុងទ័រឌីជីថល LCD ជាដើម។

ម៉ូតូចង្កះលេខ Honda CB400X បានប្រើប្រាស់ម៉ាស៊ីន DOHC ចំណុះ ៣៩៩សេសេ ទំហំ ២ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង Liquid-Cooled ដែលផលិតកម្លាំង ៤៦សេះ និងកម្លាំងរមួល ៣៧ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់ចង្កះលេខ ៦ វគ្គ ។  ហើយកម្រិតនៃការប្រើប្រាសសាំងរបស់ម៉ូតូ Honda CB400X ក្នុង ១លីត្រ អាចជិះបានចម្ងាយរហូតដល់ ៤១ គ.ម។

ម៉ូតូចង្កះលេខ Honda CB400X ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ៦ ៥២៨ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ទីផ្សារនៅក្នងប្រទេសជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម