Isuzu ចេញភីកអាប់ D-Max Arctic Trucks AT35 ថ្មី លេងខ្លួនកាចមិនធម្មតា ឯតម្លៃអាចគិតគូរបាន

ក្រុមហ៊ុន Isuzu បានប្រកាសចេញរថយន្តភីកអាប់ម៉ូដែលពិសេសថ្មី ហៅថា D-Max Arctic Trucks AT35 ជាមួយនឹងតម្លៃចាប់ពី ៥៩ ៩០០ដុល្លារ សម្រាប់ទីផ្សារអង់គ្លេស។

ភីកអាប់ Isuzu D-Max Arctic Trucks AT35 ថ្មីនេះ ទទួលបានការកែកុនជាច្រើន ដូចជា ខោអាវខាងក្រៅ, តួ, ម៉ាស៊ីន, បូម, យ៉ាន់ និង កង់ ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

D-Max Arctic Trucks AT35 នេះបានបំពាក់សម្បកកង់ទំហំ ៣៥អ៊ីញ ប្រភេទ all-terrain មកស្តង់ដារតែម្តង ជាមួយនឹងយ៉ាន់ទំហំ ១៧អ៊ីញ ជាប្រភេទ alloy។ ជើងក្រោមរបស់វាមានដូចជា បូមមុខ-ក្រោយ Bilstein ថែមទាំងកល់ឡើងខ្ពស់ជាងមុនទៀតផង។ ការកែកុននេះធ្វើឲ្យភីកអាប់ខាងលើ ឈរផុតពីដីខ្ពស់ជាងម៉ូដែល D-Max ស្តង់ដារដល់ទៅ ៥០មីល្លីម៉ែត្រ ឬ ២អ៊ីញឯណោះ។

មិនតែប៉ុណ្ណោះ វាក៏ជួយឲ្យកម្ពស់ពីបាតរបស់វាឡើងដល់ ២៦៦មីល្លីម៉ែត្រ ឬ ១០អ៊ីញនៅខាងមុខ និង ២៩០មីល្លីម៉ែត្រ ឬ ១១អ៊ីញនៅខាងក្រោយ។

ភីកអាប់ Isuzu D-Max នេះមានជម្រើសម៉ាស៊ីនតែមួយប៉ុណ្ណោះ គឺ ម៉ាស៊ីនម៉ាស៊ូត turbodiesel មានកម្លាំង ១៦២សេះ និងកម្លាំងរមួល ៣៦០ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខដៃ ៦វគ្គស្តង់ដារ តែក៏មាន Option លេខអូតូ ៦វគ្គដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម