ឡាន Hyundai នឹងបង្ហាញមុខក្នុងរឿង Spider-Man ថ្មី ជំនួសឲ្យឡាន Audi

Hyundai បាន​ប្រកាស​ចាប់​ដៃ​គូ​ថ្មី​ជា​មួយ​ផលិត Sony Pictures ដែល​រថយន្ត​ Hyundai នឹង​បង្ហាញ​មុខ​ក្នុង​ខ្សែ​ភាពយន្ត​ Sony ថ្មី​ៗ​​ចំនួន​ ៥ ជំនួស​ឲ្យ​រថយន្ត Audi វិញ​ម្ដង។

ខ្សែ​ភាពយន្ត​ទាំង​ ៥ ​​មាន​ខ្សែ​ភាពយន្ត​​ Uncharted (ឆ្នាំ ២០២១),​ ភាគ​ថ្មី​បន្ត​ពី​ខ្សែ​ភាពយន្ត Spider-Man: Far From Home (ខែ​វិច្ឆិកា​ ២០២១) និង​ភាគ​ថ្មី​បន្ត​ពី​ខ្សែ​ភាពយន្ត Spider-Man: Into the Spider-Verse (ខែ​តុលា ឆ្នាំ ២០២២) ផង​ដែរ។ ខ្សែ​ភាពយន្ត​ពីរ​ទៀត​នៅ​មិន​ទាន់​មាន​ការ​កំណត់​ជាក់​លាក់​នៅ​ឡើយ​ទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​រថយន្ត​ណា​នឹង​ត្រូវ​ប្រើ​ក្នុង​ខ្សែ​ភាពយន្ត​ដែល​ត្រៀម​ចេញ​ផ្សាយ​ ប៉ុន្តែ Hyundai និយាយ​ថា​ខ្សែ​ភាពយន្ត​ទាំង​នោះ​អាច​នឹង​បង្ហាញ​​អំពី​ចក្ខុវិស័យ​របស់​ Hyundai អំពី​យានយន្ត​នា​ពេល​អនាគត៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម