គូប្រជែងរបស់ Toyota Fortuner, Ford Everest និង Mitsubishi Pajero Sport នៅទីផ្សាររៀតណាម ត្រៀមត្រលប់មកវិញក្នុងឆ្នាំនេះ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ អ្នកចែកចាយរថយន្ត Nissan នៅក្នុងប្រទេសវៀតណាម បានធ្វើការប្រកាសថា រថយន្ត  Nissan Terra មុខមាត់ថ្មី ត្រូវបានគេរំពឹងថានឹងត្រលប់មកប្រទេសវិញក្នុងខែសីហា ដល់ ខែកញ្ញា ក្នុងឆ្នាំនេះ។

ម៉ូដែល​ថ្មី​របស់​ប្រទេស​វៀតណាម​គឺ​ជា​ជំនាន់​ចុង​ក្រោយ​បំផុត​ដែល​មាន​ការ​ធ្វើ​ឲ្យប្រសើរ​ឡើង​នៅ​ការ​រចនា​ផ្នែក​ខាងក្រៅ និង​ខាងក្នុង។ ទន្ទឹមនឹងនេះ អ្នកចែកចាយនឹងចាប់ផ្តើមទទួលការកក់នៅដើមខែមិថុនាដល់ខែកក្កដា មុនពេលរថយន្តត្រឡប់មកកាន់ទីផ្សារវិញ ១​ ឬ ២ ខែក្រោយ។ បច្ចុប្បន្នមិនមានព័ត៌មានអំពីតម្លៃ និងម៉ូដែល និងគ្រឿងបរិក្ខានោះទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរ រថយន្ត Nissan Terra បានឈប់លក់រថយន្តចាប់ពីពាក់កណ្តាលឆ្នាំ ២០២០ រហូតមកដល់ពេលនេះ ដោយសារកង្វះការផ្គត់ផ្គង់ មិនបំពេញតាមស្តង់ដារការបំភាយឧស្ម័ន។ ជាមួយគ្នានេះ រថយន្តប្រភេទ SUV ត្រឡប់មកវិញនេះ នឹងត្រូវលក់ដោយអ្នកចែកចាយថ្មីផងដែរ។

សម្រាប់ការផ្លាស់ប្តូរជាមូលដ្ឋាននៅផ្នែកខាងក្រៅនៃរថយន្ត Nissan Terra ថ្មីគឺ ប៉ាណាមុខឲ្យឈ្មោះថា V-Motion បន្ថែមរបារផ្ដេកបន្ថែមទៀត ចង្កៀងមុខប្រភេទ LED 4-ball ស្អាត និងស្លីមជាងមុន ផ្នែក​ខាង​ក្រោយ​ក៏​មាន​ការ​ផ្លាស់​ប្តូរ​បន្តិច​ដែរ ជា​ពិសេស​នៅ​លើចង្កៀង​ខាង​ក្រោយប្រភេទ LED ពីរ​ឆ្នូត។

រីឯ ផ្នែកខាងក្នុងនៃរថយន្ត Nissan Terra មាន​ការ​រចនា​ដៃ​ចង្កូត​ 3-spoke ថ្មី​ស្រដៀង​នឹង Navara អេក្រង់កំសាន្ត​ touchscreen ​ទំហំ ៩អ៊ីញ ភ្ជាប់ដោយមុខងារ Apple CarPlay, Android Auto​ ជាដើម។

ចំពោះផ្នែកម៉ាស៊ីនវិញ នៅមិនទាន់ច្បាស់ថាម៉ាស៊ីនមួយណាត្រូវបានដំឡើងនៅក្នុងកំណែវៀតណាម។ នៅឯបរទេស Terra ផ្តល់ជូនជម្រើសតែមួយគត់នៃម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ អាចផលិតកម្លាំងបាន ១៦៥ សេះ និងកម្លាំងរមួល ២៤១​ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៧ វគ្គ ប៉ុង១ ជាមួយនឹងប្រព័ន្ធចាក់សោរប៉ុងកណ្តាល សម្រាប់តម្រូវការក្នុងការបើកបរលើផ្លូវលំបាក ឬ off-road ផងដែរ។

គួរថាឲ្យដឹង ពីមុនរថយន្ត Nissan Terra ត្រូវបានលក់ទាំងជម្រើសម៉ាស៊ីនប្រេង និងសាំង ជាមួយប្រអប់លេខដៃ ៦វគ្គ ឬ ៧វគ្គ អូតូ ក្នុងតម្លៃចាប់ពី ៣៦ ៩៣៩ ដុល្លារ ដល់ ៤៣ ៤៧៣ ដុល្លារ។ នៅ​ក្នុង​ទីផ្សារ​ប្រទេស​វៀតណាម Terra ប្រកួត​ប្រជែង​ដោយ​ផ្ទាល់​ជាមួយ​នឹង Toyota Fortuner, Ford Everest ឬ Mitsubishi Pajero Sport៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម