ឡាន Mercedes មួយគ្រឿងនេះ លក់ចេញបានតម្លៃ ១៤២លានដុល្លារ ក្លាយជាឡានថ្លៃជាងគេក្នុងប្រវត្តិសាស្ត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុន Mercedes និងក្រុមហ៊ុនដេញថ្លៃ RM Sotheby បានបញ្ជាក់​អំពី​ដំណឹង​នៃ​តម្លៃ​រថយន្ត Mercedes-Benz 300 SLR Uhlenhaut Coupe ដែល​អាច​លក់​ចេញ​ថ្លៃ​បានតម្លៃរហូតដល់​ប្រមាណ ១៤២លានដុល្លារ​ បំបែកកំណត់ត្រា​ជារថយន្តថ្លៃជាងគេក្នុងប្រវត្តិសាស្ត្រ។

តម្លៃរបស់រថយន្តស៊េរីឆ្នាំ១៩៩៥នេះ គឺថ្លៃជាងលើសពីពីរដង បើធៀបនឹងម្ចាស់កំណត់ត្រារថយន្តតម្លៃថ្លៃជាងគេកាលពីមុន គឺរថយន្ត Ferrari 250 GTO ដែលលក់ចេញបាន ៧០លានដុល្លារ។ រថយន្ត Mercedes ទទួលបានតម្លៃខ្ពស់ក៏ដោយ​សារតែវាជា​រថយន្ត​កម្រ ដោយ​មាន​ផលិត​តែ​ពីរគ្រឿងប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពេល​បង្ហាញវត្តមានជាលើកដំបូង រថយន្ត Mercedes-Benz 300 SLR Uhlenhaut Coupe ធ្លាប់ជារថយន្ត​ដែល​បើកបរ​បាន​លឿនជាងគេ​លើ​ពិភពលោក ដោយអាចបើកបរដល់ល្បឿន ២៩០គ.ម/ម៉។ រថយន្តនេះដែរបាន​ឆ្លងកាត់​ការ​ជួសជុល​អស់​រយៈ​ពេល​៦ខែ ដែល​ជួសជុល​ដោយ​អ្នកបច្ចេកទេស​ល្បីឈ្មោះមួយរូប។

ជាមួយទឹកប្រាក់ ១៤២លានដុល្លារ Mercedes គ្រោងនឹង​ប្រើ​ដើម្បី​ដាក់​ដំណើរការ​មូលនិធិ Mercedes-Benz Fund ជា​កម្មវិធី​អាហារូបករណ៍​លក្ខណៈសកល ដែល​នឹង​ជួយ​គាំទ្រ​ដល់​សិស្សានុសិស្ស​នៅវិទ្យាល័យ និងនៅ​តាម​សកល​វិទ្យាល័យ​ដែល​រៀន​ពាក់ព័ន្ធនឹង​បរិស្ថាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម